ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានស្លាប់ក្រោយពីចូលសម្រាកក្នុងមន្ទីរពេទ្យ បង្អែកខេត្តបាន១៨ម៉ោងបន្ទាប់ពី នាងមានអាការៈឈឺក្បាលខ្លាំងការស្លាប់ នេះត្រូវបានក្រុមគ្រួសារចោទប្រកាន់ លើគ្រូពេទ្យថា មិនយកចិត្តទុកដាក់ ។ ទោះយ៉ាងណាក្រោយពេល នាងស្លាប់ទៅគ្រូពេទ្យបានស្រាវជ្រាវ ទើបដឹងថាមកពីនាងមានជម្ងឺអេដស៍ សង្ស័យមានផ្សិតក្នុងខួរក្បាល ដែលស្ត្រីរងគ្រោះ និងក្រុមគ្រួសារមិនបានដឹងខ្លួន ។

ស្ត្រីជាម្តាយបង្កើតរបស់ស្ត្រី រងគ្រោះឈ្មោះ ខឹម បូរ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិតាំងខ្យា ឃុំក្បាលទឹក ស្រុកទឹកផុស បានឱ្យដឹងថា កូនស្រីគាត់ឈ្មោះ ឈាន សំណាង អាយុ១៨ឆ្នាំ មានផ្ទៃពោះគ្រប់ខែហើយ រង់ចំាតែថ្ងៃសម្រាលប៉ុណ្ណោះ ប្តីរបស់នាងឈ្មោះ គឿន ជា អាយុ២០ឆ្នាំ ទើបតែមានកូនលើកដំបូងនេះឯង ។ ពួកគេជាកសិកររស់នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]