ខេត្តបន្ទាយមានជ័យ៖  ក្មេងស្រី អាយុ០៨ឆ្នាំម្នាក់ ឪពុកម្តាយ រវល់ទៅ ស៊ីឈ្នួល នៅប្រទេសថៃ រស់នៅជាមួយជីដូន នៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបុរសល្មោភកាមម្នាក់ ល្បួងនាំ ទៅបេះផ្លែត្របែកហូប ហើយចាប់រំរលោភនាង បានសម្រេចរួចគំរាម មិនឲ្យនិយាយប្រាប់គេឯង បើបែកធ្លាយគេហឹ្នង សម្លាប់ចោល ដោយមានក្មេង ក្នុងភូមិម្នាក់បានឃើញ និងយករឿងនោះ ទៅប្រាប់ ជីដូនក្មេងស្រីរងគ្រោះទើប នគរបាលឃាត់ខ្លួន ជនល្មើសនោះ កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី រំលោភក្មេងស្រីនេះ មានឈ្មោះ ផន ស៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធកូនហើយ។រស់នៅភូមិឃុំកើត ហេតុខាងលើ មានមុខរបរ មិនពិតប្រាកដ ។ ក្មេងស្រីរងគ្រោះឈ្មោះ ប ស ល អាយុ៨ឆ្នាំ។

ករណីបុរស់ឈ្មោះ ផន ស៊ុយ ល្បួងក្មេងស្រីអាយុ៨ឆ្នាំយកទៅរំលោភ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ ខណះក្មេងស្រីដើរកាត់មុខផ្ទះ ត្រូវបានបែកធ្លាយ ដោយសារមានក្មេងប្រុស ក្នុងភូមិបានដឹង បានឃើញ បានយករឿង នោះទៅប្រាប់ជីដូនក្មេង ស្រីរងគ្រោះ ទើបឈានដល់ការ ប្តឹងនគរបាលប៉ុស្តិ៍កោះពង សត្វចាប់ខ្លួនជនសង្ស័យយកទៅសួរនាំតែម្តង។

ជុំវិញករណីនេះ លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ្ឌ បានឲ្យដឹងតាមទូរសព្ទ័ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ថា ពិតជាមានករណីនេះមែន តែពេលនេះសមត្ថកិច្ចកំពុងធ្វើការ ។ក្រៅពីនេះលោកសុំមិនបានធ្វើការអត្ថធិប្បាយនោះទេ៕  



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]