ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់វាយតែននីស US Open បានបញ្ចប់ទៅកាលពីយប់អាធ្រាតម្សិលមិញនេះ ដោយកីឡាករលំដាប់លេខ២ពិភពលោករបស់អេស៉្បាញ Rafael Nadal បានយកឈ្នះយ៉ាងលំបាកទៅលើ កីឡាករលំដាប់លេខ១ របស់សែប៊ី Novak Djokovic ដោយលទ្ធផល ៦-២ ៣-៦ ៦-៤ និង ៦-១។

ក្នុងនោះ នេះជាលើកទីពីររបស់ Nadal ហើយដែលបានឈ្នះពានរង្វាន់ US Open នេះ ដោយលើកទីមួយគឺនៅឆ្នាំ ២០១០ និងលើកទី២ គឺនៅឆ្នាំ ២០១៣។ លើសពីនេះទៅទៀតនោះគឺ ក្នុងរដូវកាលឆ្នាំនេះ គេសង្កេតឃើញ Nadal ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង ដោយបានប្រកួតឈ្នះរហូតដល់ ៦០ដង ចាញ់ត្រឹមតែ ៣ដងប៉ុណ្ណោះ និងទទួលបានពានរង្វាន់ផ្សេងៗចំនួន ១០ ដែលជាហេតុអាចធ្វើឲ្យកីឡាករអេស៉្បាញមួយនេះ ឡើងទៅឈរនៅលើតំណែង កីឡាករវាយតែននេះលំដាប់លេខ១ពិភពលោក ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍បំផុត ដែលមានទស្សនិកជនជាច្រើនបានទស្សនាទូទាំងពិភពលោក ដោយកីឡាករឆ្នើមទាំងពីររូប បានមកប្រកួតនៅលើសង្វៀនស៊ីសាច់ហុចឈាម រហូតដល់ចំណាយរយៈពេលប្រកួតរហូតដល់ទៅ ៣ម៉ោង និង ២១នាទីឯណោះ ទើបដឹងអ្នកឈ្នះនិងអ្នកចាញ់។




តើប្រិយមិត្តយល់ថា Nadal ស័ក្តសមនឹងឈ្នះពានរង្វាន់ US Open នេះដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]