បុរសម្នាក់ដែលត្រូវបានអោយស្គាល់ថា ជាជនជាតិ Georgia ឈ្មោះថា William Bonner ដែលមានអាយុ៣៦ឆ្នាំទៅហើយ បានភ្នាល់លេងជាមួយមិត្តភក្ដិរបស់ខ្លួន មួយក្រុម ដោយអោយគេដុតភ្លើង នៅលើក្បាលរបស់គាត់។

នៅក្នុងវីដេអូ ដែលត្រូវបានថតដោយ កាម៉ារ៉ានៅក្នុងបារ មួយកន្លែង ដែលបុរសនោះនិងមិត្តរបស់គាត់ បានលេងជាមួយភ្លើង ដោយរូបគាត់ បានអោយមិត្តម្នាក់ យកស្រាបរទេស Bacardi 151 ដែលស្រាប្រភេទនេះ អាចឆេះបានយ៉ាងងាយ។ បន្ទាប់មក គាត់ក៏បានដុតឈើគូស ដាក់ពីលើក្បាលរបស់គាត់ មួយរំពេចនោះ ភ្លើងក៏បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះ រូបគាត់ក៏ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ។

នេះជាមេរៀនមួយដែល មិនគួរលេងជ្រុលបែបនេះឡើយ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]