ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ត ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ កញ្ញា តាមបណ្ដឹងរបស់ម្ដាយកុមារីរងគ្រោះ និងត្រូវជាបងថ្លៃស្រីរបស់ជនសង្ស័យ ដោយចោទប្រកាន់ថា បានចាប់រំលោភកូនស្រីគាត់ អាយុ១០ឆ្នាំ ជាច្រើនលើក និងចុងក្រោយទើបបែកធ្លាយរឿងអាស្រូវនេះ កាលពីថ្ងៃទី៥ កញ្ញា នៅចំណុចត្រពាំងព្រៃ ស្ថិតក្នុងភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខណៈកុមាររីរងគ្រោះកំពុងអង្គុយក្បែរដំបូង រង់ចាំម្ដាយដែលកំពុងស្ទូងស្រូវ ហើយត្រូវជនសង្ស័យដេញចាប់រំលោភ ។

លោកវរសេនីយ៍ត្រី ឌុច ចំរើន នាយការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ឱ្យស្រាវជ្រាវនិងចាប់ខ្លួន ជនសង្ស័យនោះមក ទើបលោកដឹកនាំកម្លាំងមន្ត្រីប៉ូលិសចុះ សហការជាមួយមន្ត្រីប៉ូលិសស្រុក និងប៉ូលិសមូលដ្ឋានស្រាវជ្រាវ និងចាប់បុរសឈ្មោះណាំ យី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។ យោងតាមបណ្ដឹងរបស់ស្ត្រីជាម្ដាយកុមារី រងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ កញ្ញា ខណៈរូបគាត់ជាម្ដាយកំពុងស្ទូងស្រូវស្រាប់ តែឃើញកូនស្រីគាត់រត់ចេញពីដំបូកសំដៅ មករកគាត់និងបានឃើញឈ្ មោះណាំ យី រត់ចេញតាមមកពីក្រោយ ។ លុះពេលកូនស្រីគាត់រត់ មកដល់គាត់ ឈ្មោះណាំ យី ក៏បានត្រឡប់ទៅភ្ជូរស្រែវិញ ដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ ។ ពេលនោះគាត់បានសួរទៅកូនស្រីគាត់ ហើយនាងក៏បានឆ្លើយទាំងទឹកមុខស្លេកស្លាំងថា ពូយីចង់ចាប់រំលោភខ្ញុំទៀតហើយ ។  បន្ទាប់មកកូនគាត់បានប្រាប់ថា ឈ្មោះណាំ យី បានចាប់រំលោភនាងចំនួន៥លើករួច មកហើយកាលពីពេលកន្លងមក ។ ក្រោយពីទទួលបានដំណឹងនេះភ្លាមគាត់ បានពិភាក្សាជាមួយក្រុមគ្រួសារ ព្រោះជនដៃដល់ជាប្ដីប្អូនស្រីគាត់បង្កើត ។ ក្រោយមកក្រុមគ្រួសារគាត់បានសម្រេចចិត្ត ដាក់ពាក្យបណ្ដឹងនៅថ្ងៃទី៧ កញ្ញា ហើយប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់នៅថ្ងៃទី៨ កញ្ញា  តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់នាងរំលោភច្ រើនលើកមែន ប៉ុន្តែមិនបានសីុជម្រៅនោះទេ តែបានសម្រេចតណ្ហាខាងក្រៅ ចំណែកនៅលើកចុងក្រោយនេះគឺមិនបានទេ ។ ក្រោយពីសាកសួររួចមន្ត្រីប៉ូលិសក៏បានកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]