ទីក្រុង Silicon Valley គឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ ក្នុងចំណោមមជ្ឈមណ្ឌលបច្ចេកវិទ្យាជាច្រើនទៀត នាទឹកដីនៃសហរដ្ឋអាមេរិក ប៉ុន្តែបើយើងធ្វើដំណើរចេញពីទីក្រុងនេះបន្តិច នោះយើងនឹងឃើញតំបន់ក្រីក្រ ដែលប្រមូលផ្តុំទៅដោយប្រជាជនប្រមាណ ១៧៥នាក់ កំពុងតែរស់នៅ នាពេលបច្ចុប្បន្ននេះ។

ស្ថិតនៅតំបន់ព្រៃដ៏ក្រាស់ធ្មឹក តំបន់នេះបានក្លាយទៅជាទីកន្លែងស្នាក់នៅ សម្រាប់ប្រជនជនដែលគ្មានផ្ទះសម្បែងផ្ទាល់ខ្លួន ហើយប្រជាជនក៏ចាប់ផ្តើមប្រមូលផ្តុំគ្នា កាន់តែច្រើនឡើងៗ។ ក្នុងនោះ គេសង្កេតឃើញប្រជាជននៅតំបន់នោះ មានជីវភាពសាមញ្ញធម្មតា ដោយខ្លះប្រកបមុខរបរជាជាងឈើ ហើយខ្លះទៀតធ្វើជាជាងកំបោរជាដើម ដើម្បីចិញ្ចឹមគ្រួសារ។

គួរបញ្ជាក់ផងដែរថា បញ្ហាប្រជាជនគ្មានផ្ទះសម្បែង កំពុងតែចោទជាបញ្ហាដល់អាជ្ញាធរសហរដ្ឋអាមេរិកជាខ្លាំង ដោយអត្រានៃប្រជាជនគ្មានផ្ទះសម្បែង បានកើនឡើងប្រមាណជា ២០% ក្នុងកំឡុងពេល២ឆ្នាំមុននេះ។














តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតំបន់ក្រីក្ររបស់សហរដ្ឋអាមេរិកមួយនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]