បុរសម្នាក់បាននិយាយទៅកាន់ ស្រ្ដីរងគ្រោះថា គាត់នឹងនាំនាងទៅមើលការប្រគំតន្រីថ្ងៃសៅរិ៍ (Saturdays Concet) ក្រោយពីផឹកស្រាររួច តែបែរជាបញ្ច្រកនាងឲ្យស្រវឹង និងនាំទៅរំលោភនៅសណ្ឋាគា អស់រយៈពេល៩ម៉ោងទៅវិញ។

លោក Lloyd Phillips អាយុ ៤៨ឆ្នាំ និងជនរងគ្រោះ ២២ឆ្នាំ ដែលត្រូវលោក Phillips បញ្ច្រកស្រារ cocktail ឲ្យស្រវឹង និងនាំទៅកាន់សណ្ឋាគា។ ខាងក្រោមនេះយើងមានរូបភាព ដែលយកចេញពីកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគា ខណៈពេលដែល ជនល្មើសនាំស្រ្ដីរងគ្រោះទៅបន្ទប់ ដោយគាត់បានប្រាប់បុគ្គិលសណ្ឋាគាថា នាងគឺជាមិត្តស្រីរបស់គាត់។

លោក Phillips គឺជាមហាសេដ្ឋីមួយរូប ទើបតែទិញនូវទូកដ៏ទំនើបមួយ តម្លៃជាង ១៥,៥០០ដុល្លារមេរិក កាលពីសប្ដាហ៍មុន គាត់គឺជាជនល្បីឈ្មោះមួយរូប ដែលមានមនុស្សជាច្រើនបានស្គាល់។ តុលាកាបានកាត់ក្ដីឲ្យលោក Phillips ជាប់ពន្ធនាគារ រយៈពេល ១១ឆ្នាំប៉ុណ្ណោះ ក្នុងបទល្មើសរបស់គាត់ ដែលធ្វើឲ្យក្មេងស្រីម្នាក់ខួចអនាគត និងស្ថិតនៅក្នុងស្រមោលអន្តកាល អស់មួយជីវិត។

ក្រុមអ្នកសារព័ត៌មាន អង់គ្លេស បានគិតថា ប្រហែលជាមានជនរងគ្រោះដ៏ទៃជាច្រើនទៀត ដែលធ្លាប់ត្រូវបានលោក Phillips ប្រើប្រាស់វិធីនេះចាប់រំលោភ ដោយបានទិញសំបុត្រតន្ត្រីល្បីៗ ដែលយុវវ័យពេញនិយម ហើយយកទៅរំលោភ។

តើប្រយមិត្តយល់យ៉ាងណាចំពោះ ទង្វើដ៏ថោកទាបរបស់ជនល្មើសម្នាក់នេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]