ភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅអមសងខាង ផ្លូវបេតុង នៅក្បែរវត្ដ ញាណរង្សី ខាងជើង អង់តែន ទួលគោក ក្នុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ បានទ្រាំរស់នៅជាមួយទឹក ស្អុយនៅតាម ដងផ្លូវ មុខផ្ទះគាត់ អស់រយៈពេលជិត១០ឆ្នាំ មកហើយនៅ ពេលរដូវ វស្សា និងរដូវ ភ្លៀង ធ្លាក់មកដល់ ពោលពុំទាន់ មានដំណោះស្រាយ ណាមួយកើតឡើង ពីសំណាក់អាជ្ញាធរ និង ស្ថាប័ន ពាក់ព័ន្ធនៅឡើយទេ។

ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាង ផ្លូវបេតុង ហើយពេលភ្លៀងធ្លាក់ម្ដងៗហូរ ចូលទៅក្នុងផ្ទះរបស់គាត់ នោះ បាននិយាយ ថា ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានទឹកជន់ លិចនិងដក់ជាប់៤-១០ថ្ងៃ នៅពេលមាន ភ្លៀងធ្លាក់ម្ដងៗ ហើយនៅពេលភ្លៀងធ្លាក់ ខ្លាំង បានហូរចូលផ្ទះរបស់គាត់សែនពិបាក រស់នៅខ្លាំងណាស់ពី ព្រោះទឹកស្អុយ ហើយ ទំរាំស្រកចុះ គឺយូរថ្ងៃ ។ ម្យ៉ាងវិញទៀត បើ សិនមានភ្លៀងធ្លាក់ជាប់គ្នា ច្បាស់ជាទឹក លិច កាន់តែខ្លាំង មិនអាចធ្វើដំណើរឬចេញទៅ ការបានឡើយ ដូច្នេះហើយប្រជាពលរដ្ឋទាំង អស់ បាន ទទួច ទៅអាជ្ញាធរពាក់ព័ន្ធចុះមក ពិនិត្យមើលនិងមានវិធានការដោះស្រាយផង បើមិនដូច្នេះទេ ធ្វើឱ្យពួក គាត់ រស់នៅជាមួយ ទឹកស្អុយបន្ដទៀតហើយ ។

ប្រជាពលរដ្ឋបាននិយាយទៀតថា សម្រាប់ ថ្ងៃនេះ តាំងពីភ្លៀងធ្លាក់ម្សិលមិញមក និង គិតមកដល់វេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ទឹកដែលជន់ លិចលើផ្លូវបេតុងនេះ មិនទាន់ ស្រកនៅឡើយ ទេ ពោលទឹកនៅត្រឹមកំភួនជើង ហើយបើ មានរថយន្ដបើក ឬម៉ូតូបើកលឿននិងសាច ឬហូរចូលផ្ទះពួកគាត់ ។

បើតាមប្រជាពលរដ្ឋមូលហេតុ ចម្បង ដែលនាំទឹកជន់លិចផ្លូវបេតុង ហូរកាត់មុខ ផ្ទះរបស់គាត់យ៉ាងដូច្នេះ បណ្ដាលមកពីការ ស្ទះលូ ប៉ុន្ដែក្នុងរយៈពេលចុងក្រោយបន្ទាប់ ពីប្រជាពលរដ្ឋបានរៃអង្គាសលុយយកទៅ ស្ដារលូ ទើបធ្វើឱ្យទឹកដែលជន់លិចផ្លូវក្នុង រយៈពេល៣-៤ថ្ងៃទើបអាចស្រកអស់ បើ លើកមុនវិញ មិនទាន់ មាន ការស្ដារលូ ទឹកនិង ជន់លិចរហូតដលជាង១០ថ្ងៃឯណោះ ទើបស្រកអស់ ។

ប្រជាពលរដ្ឋបាននិយាយថា កន្លងទៅ ពួកគាត់បានឃើញអាជ្ញាធរចុះទៅពិនិត្យមើលផងដែរ ប៉ុន្ដែបានត្រឹម តែពិនិត្យមើល ហើយគ្មានវិធានការដោះស្រាយឡើយ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]