ភ្នំពេញ៖ ក្រុមក្មេងទំនើង ២ ក្រុមជិះម៉ូតូដេញវាយគ្នា និងបាញ់ចំនួន ២គ្រាប់ឡើងលើ នៅចំណុចផ្លូវលេខ១៤៣ កែងផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន កាលពីម៉ោង១០ និង០០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ បន្សល់ទុកសំបកគ្រាប់ឲ្យសមត្ថកិច្ចមើលលេង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវ ២ក្រុម មានគ្នាជាង ១០នាក់ ដេញវាយគ្នាយ៉ាងប្រសាច តាំងពីវត្តមហាមន្ត្រី រហូតមកដល់ចំណុចកើតហេតុខាងលើ ទើបបណ្តាលឲ្យភាគីម្ខាង ផ្ទុះកំហឹងទ្រាំមិនបានដកកាំភ្លើងបាញ់ឡើងលើ ចំនួន២គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចុះ មកមើល និងធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានផ្អើលចុះមកអន្តរាគមន៍ភ្លាមៗ ។ ប៉ុន្តែខណៈសមត្ថកិច្ចចុះមកដល់កន្លែង កើតហេតុ ជនសង្ស័យដែលបង្កការផ្ទុះអាវុធខាងលើនេះ បានរត់គេចខ្លួនបាត់អស់ទៅហើយ ដូច្នេះសមត្ថកិច្ចបាន ត្រឹមតែចុះមករើសយកសំបកគ្រាប់កាំភ្លើង ដែលបាញ់ហើយ ដើម្បីទុកជាឯកសារ កសាងសំណុំរឿងបញ្ជូនទៅ ថ្នាក់លើ ។

ក្រោយពីមានហេតុការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើមិនមែនជាករណីបាញ់ប្លន់ ឬក៏ជា ករណីបាញ់គំនុំនោះទេ ប៉ុន្តែវាអាចជាករណីដោយសារក្រុមក្មេងទំនើងស្រវឹង ផ្ទុះហិង្សាជាមួយគ្នាឯង រហូតឈាន ដល់ការបាញ់បោះស៊េរីតែម្តង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]