ការប្រកួតវគ្គ៨នាក់ចុងក្រោយ ពីរប្រកួតទើបតែបញ្ចប់កាលពីប៉ុន្មានម៉ោងនេះ ដោយលទ្ធផលសម្រេចគឺ Djokovic នឹងឡើងទៅប៉ះ  Wawrinka បន្តទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ US Open នាថ្ងៃសៅរ៍ខាងមុខនេះ។

ក្នុងការប្រកួតគូទីមួយ កន្លងទៅនេះ កីឡាករ អង់គ្លេស និងម្ចាស់ការពារពានរង្វាន់ US Open រដូវកាលមុន បានបរាជ័យយ៉ាងអាម៉ាសមុខ ដោយចាញ់កីឡាករស្វីស Stanislas Wawrinka បីស៊ិចផ្ទួនៗ ក្នុងលទ្ធផល ៦-៤ ៦-៣ និង ៦-២។


ចំណែកឯការប្រកួតគូទីពីរវិញ គឺទើបតែបញ្ចប់កាលពីប៉ុន្មានម៉ោងមុននេះទេ ដោយកីឡាករលំដាប់លេខ ១ពិភពលោករបស់ប្រទេសសែប៊ី Djokovic បានយកឈ្នះទៅលើ កីឡាកររុស្សី Youzhny ក្នុងលទ្ធផល ៦-៣ ៦-២ ៣-៦ និង ៦-០។


គួរបញ្ជាក់ផងដែរថា ការប្រកួតដណ្តើមពានរង្វាន់ US Open នេះបានឈានចូលមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយនៅសល់កីឡាករចំនួន ៤រូប ប្រជែងគ្នាគ្រងតំណែងជើងឯកនេះ ដូចជា៖

កីឡាករ Richard Gasquet (បារាំង)      ប្រកួតជាមួយ     កីឡាករ Rafael Nadal (អេស៉្បាញ)

កីឡាករ Novak Djokovic (សែប៊ី)         ប្រកួតជាមួយ     កីឡាករ Stanislas Wawrinka (ស្វីស)


តើប្រិយមិត្តយល់ថា កីឡាកររូបណានឹងឈ្នះពានរង្វាន់ US Open ឆ្នាំ ២០១៣នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]