ដើម្បីក្លាយទៅជាសង្ឃបព្វជិតម្នាក់ ដែលនៅជិតព្រះ ទាល់តែមានកំលាំងឆន្ទៈខ្ពស់ និងការតស៊ូបំផុត។ កាលពីពេលថ្មីៗនេះ យើងបានប្រទះឃើញបុរសម្នាក់ ដែលប្រព្រឹត្តិនូវទង្វើខាងលើ ដោយគាត់បានរស់នៅលើ សសរត្រង់មួយ ដែលមានកំពស់ជាង ៤០ម៉ែត្រពីដី។

លោក Maxime Qavtardze អាយុ ៥៩ឆ្នាំ គាត់បានរស់នៅលើសសរដ៏ខ្ពស់នោះ អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ នៅពេលដែលគាត់ចង់ចេញទៅណា គាត់ត្រូវចំណាយពេល ២០នាទី ដើម្បីចុះពីកំពូលសសរទៅដល់ដី។ គាត់មានអ្នក ជឿជាក់លើកគាត់ជាច្រើន តែងតែយកចំណីឲ្យគាត់ ២ដងក្នុងមួយសប្ដាហ៍ ហើយតែងតែបួងសួងជាមួយគាត់។

លោក Maxime មានប្រសាសន៍ថា រស់នៅខាងលើនោះ វាមានភាពស្ងៀមស្ងាត់ ហើយអាចមានអារម្មណ៍ដូចជា បានជូបព្រះនៅចំពោះមុខអញ្ចឹង។ ជារៀងរាល់ព្រឹកគាត់បាន ធ្វើការបួងសួងទៅព្រះរយៈពេល ៤ម៉ោង គឺចាប់ពីម៉ោង ២ព្រឹក ដល់ព្រះអាទិត្ររះ។

កន្លែងដែលលោក Maxime រស់នៅនោះស្ថិតនៅក្នុងប្រទេស Georgia ដែលជាប្រទេសមួយស្ថិតនៅតំបន់ អាស៊ីនិរតី នៅលើច្រាំងប៉ែកខាងកើតនៃសមុទ្រខ្មៅ រដ្ឋធានី Tbilisi។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បព្វជិតម្នាក់នេះ?























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]