កាលពីថ្មីៗនេះ កីឡាករខ្សែស្លាប Nani របស់ក្លឹបបិសាចក្រហម Man Utd បានយល់ព្រមចុះកិច្ចសន្យាថ្មី ដោយបន្តលេងឲ្យ ក្លឹបជើងឯក English Premier League រយៈពេល៥ឆ្នាំបន្តទៀត រហូតដល់ខែ មិថុនា ឆ្នាំ ២០១៨ខាងមុខនេះ។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានផ្ទេរពីក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ មកលេងឲ្យក្លឹប Man Utd កាលពីឆ្នាំ ២០០៧ ដោយចូលរួមការប្រកួតចំនួន ២១៧ប្រកួត និងរកគ្រាប់បាល់បាន ៤០គ្រាប់ឲ្យក្លឹបជើងឯកមួយនេះ។ ក្នុងកំឡុងពេល ៦ឆ្នាំនេះ Nani បានជួយឲ្យក្រុមបិសាចក្រហម ឈ្នះពានរង្វាន់ចំនួន ៨ ផងដែរ។

គួរបញ្ជាក់ផងដែរថា Nani នឹងត្រូវលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ខាងមុខនេះក្នុងព្រឹត្តិការណ៍ជម្រុះ ពានរង្វាន់ពិភពលោក ដោយត្រូវប្រកួតជាមួយ អៀកឡង់ នៅថ្ងៃសុក្រ បន្ទាប់មកជួបជាមួយ ប្រេស៊ីល ក្នុងជំនួបការប្រកួតមិត្តភាព នៅថ្ងៃ អង្គារ៍ ខាងមុខនេះផងដែរ។



តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]