-រថយន្ដ ១គ្រឿង បុកក្មេងម្នាក់ស្លាប់ នៅម្ដុំ សំណង់ ១២

ភ្នំពេញ ៖ បុរសម្នាក់អាយុជាង ២០ឆ្នាំ មិនទាន់ស្គាល់អត្ដសញ្ញាណ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា នេះ ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  ក្រោយពីរថយន្ដកូរ៉េ១គ្រឿង បានបុករូបគេ កំពុងជិះម៉ូតូ ម៉ាកស្មាស់វី ពាក់ស្លាកលេខ ភ្នំពេញ 1AV-4346 ។

សេចក្ដីរាយការណ៍ ពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ រូបនេះជិះម៉ូតូតែម្នាក់ឯង លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដកូរ៉េ ខ្នាតតូច បើកបញ្ច្រាសទិសគ្នាបុកបណ្ដាល ឱ្យស្លាប់ភ្លាមៗតែម្ដង ។ ក្រោយកើតហេតុ អ្នកបើករថយន្ដកូរ៉េ បានបើករត់ប្រហែលជា១គីឡូម៉ែត្រ ទើបសមត្ថកិច្ចចាប់បាន ។ បច្ចុប្បន្នអ្នកបើករថយន្ដ ត្រូវបានសមត្ថ កិច្ចនាំខ្លួន ទៅសាកសួរ នៅប៉ុស្ដិ៍នគរបាល ចោមចៅ មុនបញ្ជូនទៅការិយាល័យចរាចរ ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ចុងក្រោយថា រថយន្តជារបស់ក្រុមហ៊ុនសូរ ងួន ពាក់ស្លាកលេខ ក-៦៦៤១ ភព៣ បើកបរដោយឈ្មោះ ឡង ដានី អាយុ ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ញ៉េ សុផល អាយុ ២០ឆ្នាំ ។ ដោយឡែកជនរងគ្រោះឈ្មោះ លឹម ហេង អាយុជាង ២០ឆ្នាំ រៀននៅសាលាពន្លឺកុលបុត្រ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូប្រជែងរថយន្តសាំយុង ១គ្រឿង ក៏ជ្រុលទៅបុករថយន្តនេះតែម្តងទៅ ។

ដោយឡែកនៅរសៀលថ្ងៃដដែលនេះមាន គ្រោះ ថ្នាក់ចរាចរមួយ នៅម្ដុំសំណង់ ១២ ខណ្ឌ ទួលគោក បណ្ដាលមកពីរថយន្ដ១គ្រឿង បុកក្មេងម្នាក់ស្លាប់ ។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរនេះ មិនទាន់ទទួលបានព័ត៌មានលំអិតនៅឡើយទេ ពីសមត្ថកិច្ច ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]