ក្មេងប្រុស អាយុ ៨ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋ ម៉ារីឡេន សហរដ្ឋអាមេរិក បាននិយាយថា គេអាចរួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយសារតែបានប្រើនូវបច្ចេកទេស ក្នុងក្បាច់គុណការ៉ាតេ។

យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ កន្លងទៅនេះ ក្មេងប្រុសរងគ្រោះម្នាក់ ឈ្មោះ ចេខប សូលីស អាម៉ាយ៉ា អាយុ ៨ឆ្នាំ ត្រូវបាន នារីម្នាក់ ឈ្មោះ ហេឡេន ម៉ារី ញ៊ូស៊ាំ ដែលជាអតីតមិត្តស្រីរបស់ឪពុកខ្លួន បានព្យាយាម ប៉ុនប៉ងសម្លាប់ ដោយបានចូលមកក្នុងបន្ទប់ ដែលក្មេងប្រុសរងគ្រោះ កំពុងតែគេង រួចយកខ្នើយ មកគ្របក្បាល មុនពេលចាប់យក ដុំដែកសំរាប់ហាត់ប្រាណ មកវាយក្បាល របស់គេ។ ខណៈពេលនោះ ក្មេងប្រុសរងគ្រោះ បានភ្ញាក់ដឹងខ្លួន រួចក៏ប្រើបច្ចេកទេស ក្នុងក្បាច់គុណការ៉ាតេ ដែលរូបគេចេះ និង ហក់ផ្លោះចេញតាមបង្អួច រួចផុតបាត់ទៅ។ យ៉ាងណាមិញ ប៉ូលីសបានឲ្យដឹងថា ជនល្មើស ជាអតីតមិត្តស្រី របស់ឪពុកក្មេងប្រុសរងគ្រោះ បានលាក់ខ្លួន ក្នុងផ្ទះកើតហេតុ អស់ ១២ម៉ោង រង់ចាំទាល់តែ បុរសជាឪពុក ចេញទៅធ្វើការបាត់ ទើបជនល្មើស ចាប់ផ្តើមសកម្មភាពរបស់ខ្លួន ហើយបើតាមការដឹងពីប្រភពព័ត៌មាន គឺជនល្មើស មានចិត្តស្អប់ក្មេងប្រុសរងគ្រោះជាខ្លាំង ព្រោះតែបុរសជាឪពុក ស្រលាញ់ក្មេងប្រុសរងគ្រោះ ខ្លាំងជាងខ្លួន ដែលជាមិត្តស្រី។ ទោះជាយ៉ាងណា ពេលនេះ ប៉ូលីសបានធ្វើការចាប់ខ្លួនជនល្មើស ហើយ នាងបានជាប់ចោទពីបទ ប៉ុនប៉ងសម្លាប់ ចំណែកឯក្មេងប្រុសរងគ្រោះ ក៏បានចេញពីមន្ទីរពេទ្យហើយផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]