យើងរាល់គ្នា ពេលដែលចង់ចូលទៅធ្វើការងារ នៅក្នុងក្រុមហ៊ុនណាមួយ គេចមិនផុតពីការ សំភាសន៍ការងារនោះទេ តែថ្ងៃនេះ យើងបាននាំមកនូវ ការសំភាសន៍ការងារដ៏រន្ធត់បំផុតមិនធ្លាប់មាន។

នេះគ្រាន់តែជាការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន LG តែប៉ុណ្ណោះ ពីទូរទស្សន៍ Ultra HD អេក្រង់ ៨៤អិន្ឍ៍ រូបភាពច្បាស់ល្អ  និងរស់រវើក ដែលបានដាក់នៅជញ្ចាំង ប្រៀបដូចជាបង្អួចមួយ មើលធ្លុះទៅខាងក្រៅ។ ក្នុងកិច្ចសំភាសន៍ការងារនេះ មានមនុស្ស៤ នាក់ត្រូវបានបំភ័យ ដោយទូរទស្សន៍ LG Ultra HD ៨៤អិន្ឍ៍ ក្នុងក្រុមហ៊ុន។

នៅពេលដែលពួកគេចូលមក ធ្វើកិច្ចសំភាសន៍ នៅអេក្រង់ទូរទស្សន៍ បានបង្ហាញនូវទេសភាពដ៏ស្រស់ស្អាត តែក្រោយមក ស្រាប់តែមានគ្រាប់កាំជ្រូចមួយ ហោះសំដៅមកតាមបង្អួច ធ្វើឲ្យអ្នកដែលមកសំភាសន៍ការងារ មានការភ័យខ្លាចយ៉ាងខ្លាំង។

បើប្រិយមិត្តស្ថិតនៅក្នុងហេតុការណ៍នេះ តើនឹងធ្វើបែបណា? បើចង់ដឹងថា វាគួរឲ្យរន្ធត់ប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]