កាលពីថ្មីៗនេះ សិស្សានុសិស្សថ្នាក់ទី ១២ទាំងអស់បាន ធ្វើការប្រឡងថ្នាក់ជាតិរួចរាល់ ចំណែកឯលទ្ធផល ក៏បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា កន្លងទៅនេះដែរ។

ក្នុងនោះ យើងសង្កេតឃើញ សិស្សានុសិស្សមួយចំនួន ហាក់មានអារម្មណ៍ក្តុកក្តួល ខ្លោចចិត្ត ដោយពេលវេលា សិក្សា រយៈពេល ១២ឆ្នាំ កន្លងមកនេះ ត្រូវបានបញ្ចប់ ក្នុងមួយប៉ព្រិចភ្នែក ឯមិត្តភក្តិដែលធ្លាប់ ប្រលែងលេង ជាមួយគ្នា ក៏ត្រូវឃ្លាតឆ្ងាយ បន្តិចម្តងៗ ជាបណ្តើរៗ។ លើសពីនេះទៅទៀត សិស្សានុសិស្សទាំងអស់ គឺលែងបានរៀនក្នុងវិទ្យាល័យចាស់ និងស្តាប់ លោកគ្រូអ្នកគ្រូ ពន្យល់មេរៀនទៀតហើយ។ ហើយអ្វីដែលគួរឲ្យស្រណោះជាងនេះនោះ គឺលែងបានជួបគូសង្សារ រួមវិទ្យាល័យទៀតហើយ ដោយសារអ្នកទាំងពីរ មិនអាចជួបគ្នាដូចគ្រាមុន ពោលគឺត្រូវឃ្លាតឆ្ងាយ ជ្រើសរើសមហាវិទ្យាល័យ និងមុខជំនាញរៀងៗខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ខ្មែរឡូតសូមចូលរួមអបអរសាទរចំពោះ សិស្សានុសិស្សដែលប្រឡងជាប់ឆ្នាំនេះ ហើយសូមសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្របន្តទៅទៀត។


សូមប្រិយមិត្ត រីករាយនឹងវីដេអូ បទចម្រៀង វិទ្យាល័យខ្ញុំ ដូចខាងក្រោម៖

តើប្រិយមិត្តមានអារម្មណ៍ នឹកវិទ្យាល័យចាស់របស់ខ្លួន ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក និពន្ធ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]