អ្នកស្រី Suzy Monty អាយុ ៦២ឆ្នាំ តែនៅមានរូបរាងដ៏ស្រស់ស្អាតសិចស៊ី ដែលស្ដ្រីជាច្រើនចង់បាន។ ឥលូវនេះគាត់គឺជាតារាម៉ូដែល ដ៏ជោកជ័យបំផុត និងចាស់បំផុតប្រចាំប្រទេសអង់គ្លេស។

Monty ចាប់ផ្ដើមអាជីពជាអ្នកបង្ហាញម៉ូត តាំងពីអាយុ ២០ឆ្នាំ តែនៅអាយុ ៤០ឆ្នាំ គាត់មានបំណងចង់ឈប់នូវអាជីពនេះ ព្រោះតែជំងឺក្រពេញបំពង់ករបស់គាត់ ដែលត្រូវឈប់សម្រាកអស់រយៈពេលយ៉ាងយូរ។ នៅពេលនេះ គាត់មានអាយុ ៦២ឆ្នាំហើយ តែគាត់នៅតែបន្តអាជីព ដើរបង្ហាញម៉ូតដ៏ដែល។

យោងតាមការរាយការណ៍ពីប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងខែនេះ គាត់នឹងប្ររព្ធធ្វើខួបអាពាហ៍ពិពាហ៍ គំរប់ ៤០ឆ្នាំ ហើយគាត់មានគំរោងស្លៀកពាក់នូវឈុតដ៏សិចស៊ីបំផុត ហើយនឹងឈរបង្ហាញពីមុខភ្ញៀវដែលបានចូលរួមក្នុងកម្មវិធី ខួបអាពាហ៍ពិពាហ៍របស់គាត់។ Monty មានប្រសាសន៍បន្ថែមថា អាជីពជាតារាម៉ូដែល វាពិតជាមានលក្ខណៈឆើតឆាយ តែវាមិនហួសហេតុពេកនោះទេ។ អាថកំបាំងនៃការជោគជ័យរបស់គាត់ គឺញញឹមជានិច្ច ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]