ភ្នំពេញ ៖ ឪពុកចុង តិរច្ឆានម្នាក់ ត្រូវនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យ បានឃាត់ខ្លួន តាមបណ្ដឹង ម្ដាយនារីរងគ្រោះពាក់ ព័ន្ធករណីរំលោភ កូនស្រីប្ដីមុនអាយុ៦ ឆ្នាំ បានសម្រេចនៅក្នុងផ្ទះ នៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង១១និង២០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ។

កូនស្រីដែលឪពុកចុង រំលោភបានសម្រច ខណ:ម្តាយមិននៅផ្ទះ មានឈ្មោះ ភណ្ឌ គីមឡាង អាយុ៦ឆ្នាំ ជាសិស្សនៅអង្គការ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ។ ចំណែកឪពុកចុងតិរច្ឆានមាន ឈ្មោះ កែ សុភណ្ឌ អាយុ៣០ឆ្នាំ ជាអ្នកកាត់ដេរស្បែក ជើង មានទីលំនៅកន្លែងកើតហេតុ ។

តាមបណ្តឹង របស់ម្តាយ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ កុមារីរងគ្រោះ កំពុងដេកនៅ ក្នុងបន្ទប់ជួល ស្រាប់តែ ឪពុកតិរច្ឆានឈ្មោះ កែ សុភណ្ឌ ចូលទៅចាប់ស្រាត ខោរបស់កុមារីរងគ្រោះ ។ ភ្លាមៗនោះ ឈ្មោះ ឡុញ សុភាស់ ដែលជាប្អូនស្រី របស់ជនល្មើស រត់ទៅប្រាប់ ម្តាយកុមារីរងគ្រោះ ដែលកំពុងធ្វើការនៅរោង ចក្រក្បែរនោះ ថាឈ្មោះ កែ សុភណ្ឌ ចាប់សម្រាតខោ និងរំលោភ កូនស្រី ។ បន្ទាប់ពីម្តាយទទួលបានដំណឹង ក៏ប្រញាប់មកផ្ទះ ក៏ឃើញកូនស្រីជាទីស្រឡាញ់របស់ខ្លួនហូរឈាមតាមប្រដាប់ភេទ ក៏សួរនាំ រួចនាំកូនស្រី ទៅព្យាបាល ។

ក្រោយឃើញ ពិនិត្យឃើញថា កូនស្រីពិតជាត្រូវរងគ្រោះ ដោយសារការរំលោភនោះ ស្រ្តីឈ្មោះ យឹម វណ្ណី ដែលជាម្តាយកុមារីរងគ្រោះ បានដាក់ពាក្យបណ្ដឹង ហើយចាប់ខ្លួនយកទៅឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនដែលសង្គមស្អប់ខ្ពើម បានសារភាពនៅចំពោះមុខ សមត្ថកិច្ចថា ខ្លួនពិតជារំលោភកូនស្រីមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូន មកកាន់អធិការដ្ឋាននគរបាល ខណ្ឌមាន ជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]