កំពង់ឆ្នាំង៖ ស្រ្តីម្នាក់ និងកូនប្រុស អាយុទើបតែបួនឆ្នាំ បានលង់ទឹកស្លាប់ គួរឲ្យអាណោចអាធម្ម ខណះម្តាយនិង កូនទាំងពីរនាក់ ខាងលើជិះទូកទៅរើសខ្យង យកមក លក់ ដើម្បីផ្គត់ផ្គង់ជីវភាពក្រលំបាករបស់ពួកគេ។ ហេតុការណ៏ នេះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចទំនប់ថ្នល់ អំពិល ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ជនរងគ្រោះ ដែលធ្លាក់ទឹកលង់ស្លាប់ឈ្មោះ ថូ សាមុំ   ភេទស្រី អាយុ៣៥ឆ្នាំ  និងកូនប្រុស ឈោ្មះពៅ តុង អាយុ៤ ឆ្នាំ ស្រ្តីរងគ្រោះ មានប្តីនិង កូននៅក្នុងបន្ទុក ចំនួន៤នាក់ រស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។ ប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា នៅថ្ងៃកើតហេតុស្រ្តីរងគ្រោះ បាននាំកូនប្រុស ដែលមានអាយុ ទើបតែ៤ឆ្នាំ ជិះទូកទៅរើសខ្យង ដូចសព្វដង ប៉ុនែ្តអកុសលខណៈ កូនប្រុសតូច ឱនរើសខ្យង ក៏ធ្លាក់ចូលទៅក្នុង ទឹកទន្លេ ដែលមានជំរៅជ្រៅ ស្រ្តីជាម្តាយឃើញដូច្នេះក៏ លោតទៅជួយបណា្តលឲ្យ លង់ទឹកស្លាប់ទាំង ម្តាយទាំង កូនតែម្តង ។

ក្រុមគ្រួសារបានរៀបរាប់បន្តឲ្យដឹងថា ពេលដែលស្រ្តីទាំងម្តាយ ទាំងកូនលង់ ទឹកភ្លាមៗមានប្រជាពលរដ្ឋ ដែលទៅ ច្រូតស្មៅ នៅក្បែរនោះឃើញ ហើយបានទៅជួយ ប៉ុន្តែពេលដែលចេញ ទូកទៅដល់ អកុសលស្រ្តីរងគ្រោះ និងកូន បានលិចចូលទៅក្នុងទឹកជ្រៅ មិនអាចជួយសង្រោះបាន ។

ក្រោយពីទទួលបានព័ត៌មាន ខាងលើនេះ កាកបាទក្រហមកម្ពុជា តាមរយះអនុសាខាស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ បាននាំអំណោយ សប្បុរសធម៌ ជួយឧបត្ថម្ភដល់ ក្រុមគ្រួសារជនរង គ្រោះផងដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]