កាលពីថ្មីៗនេះ ស្ត្រីជនជាតិអាមេរិក អ្នកស្រី Diana Nyad បានសម្រេចគោលបំណងរបស់ខ្លួនហើយ ដោយបានហែលទឹកពីប្រទេស គុយបា ទៅកាន់រដ្ឋផ្លរីដា សហរដ្ឋអាមរិក កាលពីថ្ងៃ ច័ន្ទ វេលាម៉ោង ២រសៀលថ្ងៃត្រង់ កន្លងទៅនេះ។

ក្នុងនោះ អ្នកស្រី Nyad បានចេញដំណើរពី ជ្រោយ Havana ប្រទេសគុយបា នៅថ្ងៃសៅរ៍ ដោយត្រូវហែលទឹក ក្នុងចម្ងាយចរ រហូតដល់ ជាង ១៧៧ គីឡូម៉ែត្រ ដើម្បីទៅដល់ ច្រកសមុទ្រនៃ រដ្ឋផ្លរីដា។

គួរបញ្ជាក់ផងដែរថា អ្នកស្រី បានប៉ុនប៉ងសម្រេចគោលបំណងនេះ អស់ចំនួន ៣ដងមកហើយ ដោយលើកទីមួយ នៅឆ្នាំ ១៩៧៨ លើកទី២ នៅឆ្នាំ ២០១១ និងលើកទី៣ នៅឆ្នាំ ២០១២ ទើបលើកចុងក្រោយឆ្នាំ ២០១៣នេះ សុបិន្តរបស់អ្នកស្រី ក៏ក្លាយជាការពិត។







តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះអ្នកស្រី Diana Nyad ម្នាក់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]