យើងធ្លាប់បានជួបប្រទះ នូវព័ត៌មានជាច្រើនមកហើយ ដែលនិយាយអំពីការប្ដូរភេទ ហើយជារៀងរាល់ដងគឺនិយាយពី បុរស ប្ដូរភេទទៅជាស្រ្ដីភេទ តែថ្ងៃនេះ ប្រិយមិត្តនឹងចម្លែកអារម្មណ៍ ជាមួយនឹងក្មេងស្រីម្នាក់ បានប្ដូរភេទទៅជាមនុស្សប្រុស។

Wren Kauffman អាយុ ១១ឆ្នាំ ទើបតែចូលរៀនឆ្នាំសិក្សាថ្មី ក្រោយពីការឈប់សំរាកដ៏យូរ តែមិត្តភក្កិរបស់នាង និងប្លែកជាមួយនឹង មុខមាត់ថ្មីរបស់នាង ជាបុរសវិញម្ដង។ នៅពេលដែលនាងទៅដល់សាលារៀន ធ្វើឲ្យគ្រូបង្រៀន និងមិត្តរួមថ្នាក់ជាច្រើនភ្ញាក់ផ្អើល ហើយនាងត្រូវប្រើប្រាស់បន្ទប់ទឹកបុរស ផងដែរ។

Kauffman គឺជាជនជាតិកាណាដា មានដើមកំណើតជាភេទស្រី តែត្រូវបានក្រុមគ្រួសារបស់នាង លើកទឹកចិត្ត យល់ព្រមឲ្យនាងប្ដូរភេទ។ ម្ដាយរបស់នាង បាននាំនាងទៅជួបលោកវេជ្ជបណ្ឌិត Kris Wells ដែលជាមិត្តភក្កិរបស់គាត់។ លោក Kris Wells បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Alberta ឯកទេសខាងការសិក្សា និងព្យាបាលផ្លូវភេទ។

លោក Kirs Wells មានប្រសាសន៍ថា បើ Kauffman ចង់ធ្វើការប្ដូរភេទ គេត្រូវរងចាំ រហូតដល់គេអាយុ ១៦ឆ្នាំ ទើបអាចចាក់នូវអ័រម៉ូនបុរសបាន និងក្រោយពីគេអាយុ ១៨ឆ្នាំ ទើបអាចធ្វើការវះកាត់ប្ដូរភេទ។

នៅពេលដែល Kauffman បានដឹងពីដំណឹងនេះ គេសប្បាយចិត្តជាខ្លាំង តែឥលូវនេះ គេបានស្លៀកពាក់ ជាបុរសហើយ គ្រាន់តែមិនទាន់ក្លាយទៅជាបុរសពិតៗ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? បើអ្នកជាឪពុកម្ដាយរបស់ Kauffman តើយល់ស្រប់ឲ្យគេប្ដូរភេទដែរ ឬ ទេ?













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]