កំពង់ស្ពឺ ៖ រថយន្ដរបស់បុរស ជនជាតិ បារាំង ដែលលិចចូល ទៅក្នុងទឹកស្រះ ក្រោយ ផ្ទះ  ដោយមានសពបុរស ជនជាតិបារាំងរូប នេះនិងកូន ប្រុស ស្រី ចំនួន៤នាក់ ត្រូវបាន សមត្ថកិច្ចស្ទូចពីក្នុងទឹកស្រះ មកលើគោក ហើយ ដើម្បីធ្វើកោសល្យវិច្ច័យ ទៅលើសព ជនរងគ្រោះទាំង៤ ដែលស្ថិតនៅ គ្រប់ ផ្នែក ទាំងអស់។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើត ហេតុបានឱ្យដឹងថា សមត្ថកិច្ចចម្រុះរបស់ ខេត្ដកំពង់ស្ពឺ រួមមានកម្លាំងនគរបាល កម្លាំង កងរាជអាវុធហត្ថ ដឹកនាំដោយស្ថាប័នតុលាការ បាននឹងកំពុងធ្វើ កោសល្យវិច្ច័យទៅ លើសពជនរងគ្រោះទាំង ៥នាក់ ដែលស្ថិតនៅក្នុងរថយន្ដ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ពីសមត្ថកិច្ចបានប្រើពេលវេលាអស់រយៈ ពេល៤-៥ម៉ោង រថយន្ដត្រូវបាន ស្ទូចយកមកលើគោក នៅរសៀល ថ្ងៃទី១៤ ខែមករានេះ ហើយក៏ប្រទះឃើញសពជនរងគ្រោះទាំង៤ជាគ្រោងឆ្អឹងដែលរលួយសាច់អស់ទៅហើយនោះ នៅក្នុងរថយន្ដ ក្នុងនោះសព កូនស្រីពៅ ត្រូវបានគេប្រទះឃើញស្ថិតនៅក្នុងវ៉ាលិស ដាក់ក្នុងគូទរថយន្ដខាងក្រោយ ។

បើទោះបីពុំមានការសន្និដ្ឋានជាផ្លូវការពី សមត្ថកិច្ចជំនាញក៏ដោយ ប៉ុន្ដែស្លាប់មួយគ្រួសារខាងលើនេះ សង្ស័យជាអំពើឃាតកម្ម ដែលក្រុមឃាតក សម្លាប់ជនរងគ្រោះ ហើយដាក់ចូលរថយន្ដ រួចរុញទម្លាក់ទឹកស្រះ ដែលមានជម្រៅ៣-៤ម៉ែត្រ ដូច្នេះហើយបានជាធ្វើឱ្យគ្មានប្រជាពលរដ្ឋ ក៏ដូច ជាសមត្ថកិច្ចមូលដ្ឋានដឹងពីអំពើឃាតកម្មមួយនេះ ហើយគិតថា ជនរងគ្រោះបាននាំកូនៗចេញពីផ្ទះទៅរស់នៅកន្លែងផ្សេង ។

យ៉ាងណាក៏ដោយលទ្ធផលជាផ្លូវការនឹង ត្រូវបង្ហាញជូននៅពេលសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យទៅលើសព និងតាម រយៈការពិនិត្យភស្ដុតាងផ្សេងៗ ដែលនៅទី នោះ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល និងរូបភាពពីនគរវត្ត

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]