ភ្នំពេញ៖ រថយន្តស៊េរី ទំនើបមួយគ្រឿង បើកបរដោយកូនអ្នកមាន ទ្រព្យ សម្បត្តិ ក្នុងល្បឿនលឿន បានជ្រុល ទៅបុកបុរស ម្នាក់ កំពុងជិះម៉ូតូសេ ១២៥ យ៉ាងពេញ ទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបាន ព្យាយាមជិះរត់គេច ខ្លួន តែត្រូវសមត្ថកិច្ច នគរបាលមូលដ្ឋាន ដេញចាប់បានភ្លាមៗតែម្តង កាលពីវេលាម៉ោង ២៤ និង ០០ នាទីយប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចជិតគុកទួល ស្លែង ផ្លូវ១១៣ កែងផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាន គ្រោះថ្នាក់ ចរាចរណ៍នេះគឺ គេបានសង្កេត ឃើញបុរសម្នាក់ជិះម៉ូតូសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-5687ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ១១៣ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចជិតគុកទួលស្លែង ក៏ស្រាប់តែមានរថយន្ត ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2W-5699 បើកបរដោយក្រុមកូន អ្នកមានទ្រព្យសម្បត្តិ ក្នុងល្បឿនលឿនទិសដៅបញ្ច្រាសទិសគ្នា ជាមួយ ម៉ូតូសេ១២៥ ហើយ រេចង្កូតរថយន្ត ទៅបុកម៉ូតូចំពីមុខយ៉ាង ពេញទំហឹងបណ្តាល ឲ្យបុរសជាម្ចាស់ម៉ូតូ ត្រូវរងរបួសធ្ងន់ធ្ងរ និងម៉ូតូត្រូវខូចខាត ចំណែករថយន្តព្យាយាមបើករត់ គេចខ្លួនដល់ចំណុចផ្លូវលេខ ១០៥ កែងផ្លូវលេខ៣១០ សង្កាត់បឹង កេងកងទី ១ ខណ្ឌចំការមន ទើបត្រូវនគរ បាលមូលដ្ឋានដេញឃាត់រថយន្ត និងអ្នកបើកបរ បានភ្លាមៗតែម្តង។

គួរបញ្ចាក់ថា ក្រោយកើតហេតុអ្នករងរបួស ត្រូវបានរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហើយខណៈ នោះ ម្ចាស់រថយន្តបាន ទៅពិនិត្យជំងឺជនរងគ្រោះដល់មន្ទីរពេទ្យ ដើម្បីសងថ្លៃខូចខាត ជូនភាគីរងគ្រោះទាំងស្រុងតែម្តង ។ ដោយមិនបានរំខាន ដល់នគរបាលធ្វើការវាស់វែង អូសយករថយន្ត និង ម៉ូតូទៅរក្សាទុកនោះទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]