ក្រោយការប្រកួត កាលពីយប់អាធ្រាត ម្សិលមិញ កីឡាករវាយតែននីស ជនជាតិសែប លំដាប់លេខមួយពិភពលោក Novak Djokovic បានឆ្លងផុតវគ្គ១៦នាក់ចុងក្រោយបានសម្រេច ដោយផ្តួលកីឡាករអេស៉្បាញ Marcel Granollers ដោយឈ្នះបីស៊ិចផ្ទួនៗ បានដោយងាយស្រួល ពោលគឺ ៦-៣ ៦-០ និង ៦-០។

នាពហុកីឡាដ្ឋាន Arthur Ashe សហរដ្ឋអាមេរិក កីឡាករ Djokovic ចំណាយរយៈពេលតែ ៧៩នាទីប៉ុណ្ណោះ ដើម្បីផ្តួល កីឡាករលំដាប់លេខ ៤៣ ពិភពលោក Granollers និងឆ្លងចូលវគ្គ ៨នាក់ចុងក្រោយ ពានរង្វាន់ US Open នេះ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៦ឆ្នាំ Djokovic រូបនេះ នឹងឡើងទៅប៉ះ កីឡាកររូស៊ី Mikhail Youzhny ខណៈ Rafael Nadal ជួប Tommy Robredo ហើយ David Ferrer ស្វាគមន៍ Richard Gasquet ក្នុងវគ្គ ៨នាក់ចុងក្រោយ ពានរង្វាន់ US Open ឆ្នាំនេះ។


                    Novak Djokovic


                    Mikhail Youzhny

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]