ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿន យ៉ាងលឿនទៅបុកគូទរថយន្ត១គ្រឿង ក្នុងទិសដៅស្របគ្នាលើផ្លូវជាតិលេខ ៥ចន្លោះគីឡូម៉ែត្រលេខ៨៨និង៨៩ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២ កញ្ញា ។

មន្ត្រីប៉ូលិសចរាចរក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា បុរសឈ្មោះប៊ុន ធឿន អាយុ២៣ឆ្នាំ ជាឪពុកមា និងជាអ្នកបើកម៉ូតូម៉ាកស៊ីរួស ពណ៌ខ្មៅអត់មានស្លាកលេខ រងរបួសបែកមុខធ្ងន់ធ្ងរមាន លំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀតជាក្មួយឈ្មោះផល្លី អាយុ១៨ឆ្នាំ ជរងរបួសស្រាល ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នាធ្វើដំណើរ ចេញពីស្រុកកំពង់ត្រឡាចឆ្ពោះទៅក្រុង កំពង់ឆ្នាំងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុប្រុងបើក ជែងរថយន្ត១គ្រឿងដែលនៅពីមុខ តែដោយមានរថយន្តបើកបញ្ច្រាសទិសគ្នា ទើបមិនអាចវ៉ាបាន ក៏គេចមកខាងស្តាំវិញជ្រុលចង្កូតទៅ បុកគូទរថយន្តពេញទំហឹងតែម្ដង ។ បណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលទាំង២នាក់ ចំណែករថយន្តដែលត្រូវគេបុក គូទនោះបានបើកគេចខ្លួនបាត់ ។

ជនរងគ្រោះទាំង២ត្រូវបានសមត្ថកិច្ចដឹក តាមម៉ូតូ២គ្រឿងទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បី ។ ចំណែកម៉ូតូជនរងគ្រោះយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងរង់ចាំ ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញ ។ ករណីគ្រោះថ្នាក់នោះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីជនរងគ្រោះបើកម៉ូតូ លឿនពេកមិនអាចគ្រប់គ្រងបាន នៅពេលមានឧបសគ្គ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]