ក្រចេះ៖ ក្រុមក្មេងទំនើង ចំនួនពីរក្រុម បានប្រយុទ្ឋគ្នា ដោយកាំបិត និងឈើជ្រុង បន្ទាប់ពីផឹក ស៊ីរួចអ្នកចាញ់ដេក នៅក្នុងថ្លុកឈាម ត្រូវបញ្ចូនទៅព្យាបាល មន្ទីពេទ្យ ៣អ្នក អ្នកឈ្នះដេកទ្រុងម្នាក់ និងមួយ ចំនួនទៀត បានរត់ គេចខ្លួនរួច ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងប្រមាណ 10យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុច ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ។

បើតាមសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងពួកគេបាននាំទៅ ផឹកស៊ីជាមួយគ្នា លុះរហូតដល់ម៉ោង ប្រហែល ១០យប់ ទើបផ្អើល ដោយសំឡេង ស្រែកឆោឡោ ដេញវៃ កាប់គ្នា ប៉ុន្តែពុំមានអ្នក ណាហ៊ានចូលជួយទេ ទើបអ្នកស្រុក ប្តឹងទៅនគរបាល នៃអធិការដ្ឋាន ក្រុងក្រចេះ ។

នៅក្នុងការប្រយុទ្ឋ របស់ក្រុមក្មេង ទំនើងមួយប្រាវនោះ បានបង្កឲ្យ រងរបួសធ្ងន់ ចំនួន៣នាក់ នៅដេក ក្នុងថ្លុកឈាម ត្រូវបញ្ចូនទៅ សង្គ្រោះបន្ទាន់ ភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់ទៀតជាប់ទ្រុងសមត្ថកិច្ច ហើយកំពុងតាម ចាប់បក្ខពួកបន្ថែមទៀត៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]