កីឡាករវាយ Tennis លំដាប់លេខ៧ពិភពលោក របស់ប្រទេសស្វីស Roger Federer បានធ្លាក់ចេញពីពានរង្វាន់ US Open ហើយកាលព្រឹកមិញនេះ ដោយសារស្នាដៃរបស់ កីឡាករជម្រើសជាតិ អេស៉្បាញ Tommy Robredo ដោយយកឈ្នះក្នុងលទ្ធផល ៣ស៊ិចផ្ទួនៗ ពោលគឺ ៧­-៦ (៧-៣) ៦-៣ និង ៦-៤។

ក្នុងនោះ នេះជាលើកដំបូងរបស់ Federer ដែលមិនអាចឡើងទៅដល់វគ្គ៨នាក់ចុងក្រោយ នាពានរង្វាន់ US Open ចាប់តាំងពីឆ្នាំ ២០០៣ មកម៉្លេះ ហើយកីឡាករដែលផ្តួលរូបលោក Tommy Robredo នឹងឡើងទៅជួបជាមួយ កីឡាករលំដាប់លេខ ២ពិភពលោក Rafael Nadal ក្នុងវគ្គ៨នាក់ចុងក្រោយ។


គួរបញ្ជាក់ផងដែរថា កីឡាករវាយ Tennis លំដាប់លេខមួយពិភពលោក Novak Djokovic ក៏ត្រូវប្រកួតជាមួយដៃគូរបស់ខ្លួន Marcel Granollers របស់អេស៉្បាញ នាវេលា ១នឹង៣០នាទី រំលងអាធ្រាតថ្ងៃនេះ ដើម្បីកក់កៅអី ឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយ ពានរង្វាន់ US Open ផងដែរ។


                    Rafael Nadal

                    Novak Djokovic

                    Roger Federer

                    Tommy Robredo

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]