យុគសម័យទំនើប នាសតវត្សទី ២១នេះ គេសង្កេតឃើញ ចំនួនអ្នកប្រើប្រាស់ បណ្តាញអ៊ិនធើណែត ក្នុងព្រះរាជាណាចក្រកម្ពុជា ហាក់ដូចជាមាន ការកើនឡើងខ្ពស់ គួរឲ្យចាប់អារម្មណ៍។ ក្នុងនោះ មិនត្រឹមតែចំនួនអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសបុក មានការកើនឡើងនោះទេ ឯចំនួនអ្នកលេង ហ្គេមអនឡាញ ក៏មានសន្ទុះខ្លាំងក្លា គួរឲ្យកត់សម្គាល់ផងដែរ។

ក្នុងនោះ គេសង្កេតឃើញមាន ក្រុមហ៊ុន និងទីកន្លែងឯកជនជាច្រើន បានចាប់សម្ពោធឡើង ដើម្បីផ្តល់សេវាកម្មអ៊ីនធើណែតនេះ តួយ៉ាងដូចជា ក្រុមហ៊ុនកំសាន្តសប្បាយ ក្រុមហ៊ុនឌីជី ក្រុមហ៊ុនអូភិនណែត ក្រុមហ៊ុនអ៊ីស៊ីខម និង អ៊ីនធើណែតកាហ្វេ ជាច្រើនទៀត។ ដោយសារការរីកដុះដាល នៃវិសាលភាពរបស់បណ្តាញអ៊ីនធើណែតនេះ យុវវ័យចាប់ផ្តើមនិយមចូលចិត្តលេង ហ្គេមអនឡាញ កាន់តែខ្លាំងឡើង បន្ទាប់ពីការទំនេរ ពីការសិក្សា និងបំបាត់ការអផ្សុក មិនថាហ្គេមទាំងនោះ ជាប្រភេទហ្គេមកំព្យូទ័រ រឺ ហ្គេមទូរស័ព្ទនោះទេ។

ដូចនេះ ដោយការសង្កេត និងស្រាវជ្រាវកន្លងទៅនេះ ខ្មែរឡូតនឹងបង្ហាញជូន ហ្គេមអនឡាញ ខ្លះៗដែលយុវវ័យចូលចិត្ត ដូចខាងក្រោម៖

-World Of Warcraft យុវវ័យអាចលេង ដោយខ្លួនឯងបាន រឺលេងជាមួយអ្នកដទៃទៀត តាមរយៈអនឡាញ លើកម្មវិធីជាច្រើន ដូចជា Garena និង Battle Net ជាដើម ដោយគេសង្កេតឃើញ យុវវ័យចូលចិត្តប្រកួត ៥ទល់នឹង៥ ខណៈយុវវ័យខ្លះ និយមចូលចិត្តលេងវគ្គជ្រើសរើសស្គៀល Legend of Dota ទៅវិញ។


-League of Legend ជាហ្គេមមានដែលតួអង្គ មានលក្ខណៈជាតុក្កតា និងមានវគ្គសម្បូរបែប សម្រាប់ជ្រើសរើស។ ហ្គេមនេះ ត្រូវបានដាក់ឲ្យកំសាន្ត នៅកំឡុងខែ តុលា ឆ្នាំ ២០០៩ មកម៉្លេះ ដែលសព្វថ្ងៃ មានអ្នកចូលរួមលេងយ៉ាងច្រើនទូទាំងពិភពលោក។


-AK ONLINE ហ្គេមនេះជាហ្គេមមួយ ក្នុងចំណោមហ្គេមជាច្រើន របស់ក្រុមហ៊ុនសប្បាយ ដោយសកម្មភាពចំបងរបស់ហ្គេមនេះ គឺការបាញ់គ្នា។ ក្នុងនោះ តួអង្គអ្នកលេង ហាក់ដូចជាបានកាន់កាំភ្លើងពិតៗ ដើម្បីតម្រង់ទៅរកសត្រូវ បាញ់សម្លាប់ គួរឲ្យចាប់អារម្មណ៍ ហើយតួអង្គនិមួយៗ ក៏អាចទិញអាវុធទំនើបផ្សេងៗ ជាច្រើនទៀតផង។


-និស្ស័យស្នេហ៍ដាវទេព ក៏ជាហ្គេមមួយ ក្នុងចំណោមហ្គេមជាច្រើន របស់ក្រុមហ៊ុនសប្បាយផងដែរ ដោយហ្គេមនេះ មានលក្ខណៈនិងទិដ្ឋភាព ដូចប្រទេសចិនបេះបិទ។ ក្នុងហ្គេមនេះ គឺមានតួអង្គជាមនុស្សប្រុសនិងស្រី ជាមួយនឹង បក្សគុននិយមចំនួន ៧។ លើសពីនេះទៅទៀត តួអង្គអាចធ្វើការវាយប្រយុទ្ធគ្នា ដោយប្រើស្គៀលប្រចាំបក្ស ដោះQuestជាច្រើន ចូលរួមសមរភូមិប្រយុទ្ធ និងជជែកគ្នាកំសាន្ត បានយ៉ាងច្រើនបែបទៀតផង។


-Hay Day ជាហ្គេមប្រភេទចិញ្ចឹមសត្វ ដែលដំណើរការលើទូរស័ព្ទ ស្មាតហ្វូនរបស់យុវវ័យ។ ក្នុងនោះ គេសង្កេតឃើញ យុវវ័យចាប់ផ្តើមចូលចិត្ត លេងហ្គេមនេះ កាន់តែខ្លាំងឡើងៗ ដោយសារតែ ហ្គេមនេះមានលក្ខណៈងាយស្រួល ក្នុងការលេង ដោយតម្រូវឲ្យអ្នកលេង ដើរតួជាអ្នកចម្ការ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងលក់ដូរផលិតផលកសិកម្ម ជាដើម។ អ្វីដែលពិសេសនោះគឺ យុវវ័យអាចធ្វើការលេងជាមួយគ្នា និងជួយគ្នាក្នុងការបំពេញ Quest ដែលមានរយៈពេលកំណត់ ដើម្បីបានលុយ និង experience ក្នុងការឡើងទៅកម្រិតបន្ទាប់។


ទាំងនេះ គ្រាន់តែជា ហ្គេមអនឡាញ ខ្លះៗដែលកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យតែប៉ុណ្ណោះ នៅមានហ្គេមអនឡាញជាច្រើនទៀត ដែលខ្មែរឡូតនឹងធ្វើការបង្ហាញនៅពេលក្រោយៗបន្តទៅទៀត។


តើប្រិយមិត្ត ចូលចិត្តនិងបានលេងហ្គេមអនឡាញ ណាខ្លះខាងលើនេះ? តើប្រិយមិត្ត ពេញចិត្តហ្គេមមួយណា ជាងគេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]