ស្ដ្រីម្នាក់ដែលយកមាន់ ធ្វើជាសត្វចិញ្ចឹម សំណាងអាក្រក់ ត្រូវបានវាលេបក្រវិលពេជ្រចូលពោះបាត់ ហើយគាត់ត្រូវរងចាំដល់ពេលដែលវាងាប់ ទើបអាចយកចេញមកវិញបាន។

អ្នកស្រី Claire Lennon ស្រុក Berkshire ភាគខាងត្បូងប្រទេសអង់គ្លេស បានបាត់ក្រវិលពេលដែល គាត់ដាក់មាន់នៅលើស្មារបស់គាត់។ លោកវេជ្ជបណ្ឌិតពេទ្យសត្វ បានប្រាប់ថាក្រវិល ដែល Sarah បានលេបចូលទៅនោះ មិនអាចបញ្ចេញមកក្រៅបានទេ គឺត្រូវសម្លាប់វាដើម្បីយកចេញ ឬ ចាំរហូតដល់វាងាប់ ទើបវះពោះវាយក។ យោងតាមប្រភព័ត៌មាន បានឲ្យដឹងថា ក្រវិលពេជ្រនោះ មានតម្លៃជាង ៤៥០ដុល្លារអាមេរិក គឺជាអំណោយពីមិត្តប្រុសរបស់នាង។

អ្នកស្រី Claire បានសំរេចចិត្តរងចាំ រហូតដល់វាងាប់ ព្រោះមិនចង់សម្លាប់សត្វចិញ្ចឹមរបស់គាត់ឡើង វាទើបតែមានអាយុ ៦ខែប៉ុណ្ណោះ បើនាងចង់រងចាំរហូតដល់វាងាប់ គឺអាចពី ៦ឆ្នាំ ទៅ ៨ឆ្នាំទៀតទើបវាចាស់ងាប់។

តើប្រិយមិត្តនឹងធ្វើយ៉ាង បើរបស់មានតម្លៃរបស់ខ្លួន ត្រូវបានសត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់លេបចូលពោះបែបនេះ? 

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]