កាលពីល្ងាចថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ ក្មេងប្រុស អាយុ ៥ឆ្នាំ ម្នាក់បានបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យ ក្នុងការបើកយន្តហោះមួយគ្រឿង រំលងពីលើ សួនសត្វព្រៃ នៃទីក្រុង ប៉េកាំង ប្រទេសចិន។

នេះជារឿងមួយដ៏គ្រោះថ្នាក់ ដែលឪពុកម្តាយ បណ្តោយអោយកូនតូច របស់ខ្លួន ប្រថុយក្នុងការបើកយន្តហោះ ដោយខ្លួនឯងបែបនេះ ប៉ុន្តែ ឪពុករបស់ក្មេងប្រុស អាយុ ៥ឆ្នាំរូបនេះ ឈ្មោះ ហ៊ី លីសេង គឺជាអ្នកបើកបរយន្តហោះ ដ៏ស្ទាត់ជំនាញមួយរូប របស់ប្រទេសចិន បានមានការជឿជាក់ខ្ពស់ លើកូនប្រុសរបស់គាត់។ ចំពោះយន្តហោះ ដែលក្មេងប្រុសតូច រូបនេះបើកវិញ ជាប្រភេទ Bee 3-type ultra-light ហើយរូបគេ អាចជាអ្នកបើកយន្តហោះ ដែលមាន អាយុតិចជាងគេបំផុត នៅលើពិភពលោក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?







ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]