ពោធិ៍សាត់ៈ ផ្ទះបើកល្បែងហ្គេម អ៊ីនធឺណេត២កន្លែង គឺនៅខាងក្រោយ ស្ថានីយប៉ុស្តិ៍ទូរទស្សន៍លេខ១០ ស្ថិតក្នុងភូមិចំការចេក ខាងជើង និងទី១ កន្លែងទៀតស្ថិតនៅទល់មុខ ឈាងខាងត្បូង សាលាបឋម សិក្សាពោធិ៍សាត់ ស្ថិតនៅភូមិពាលញឺក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានអាណាព្យា បាលសិស្សក្រោមអាយុ១៥ឆ្នាំ ធ្វើការរិះគន់យ៉ាងចាស់ដៃថា សព្វថ្ងៃនេះកំពុងធ្វើឲ្យកូនៗជាទីស្រលាញ់របស់ ពួកគាត់ ខ្លះគេចមិនចូលសាលារៀន និងខ្លះទៀតខកខានការសិក្សា នៅម៉ោងពេល មុខវិជ្ជាផ្សេងៗដោយសារ តែកូនៗ របស់ពួកគាត់ នាំគ្នាទៅចូលលែងល្បែងហ្គេម អ៊ីនធឺណេត ដែលសំបូរបែបនូវរូបភាព ទាន់សម័យ នៅទីនោះ។

អាណាព្យាបាលសិស្សមួយចំនួន ដែលមានកូនរៀននៅសាលាបឋមសិក្សា ក្បែរផ្ទះបើកល្បែងហ្គេមអ៊ីនធឺណេត នោះបានត្អូញត្អែរនិងរិះគន់ ទៅលើម្ចាស់ផ្ទះបើកល្បែងហ្គេមទាំងនោះ ថាកូនៗរបស់ពួកគាត់ ក្នុងថ្ងៃៗភាគតិច ណាស់ដែលបានចូលរៀនឲ្យគ្រប់ម៉ោង នៃមុខវិជ្ជា ផ្សេងៗនោះ ពីព្រោះពួកគេបានគេចសាសាហើយ លួចមក លេងហ្គេម អ៊ីនធឺណេត ដែលវានៅជិតបង្កើយទៅនឹងសាលារៀន របស់ពួកគេហើយមានផ្ទះហ្គេមដែលនៅខាង ត្បួង សាលារៀននោះ វាមានក្មេងចូលលេងច្រើនពេក កូនរបស់គាត់នឹងលួចជិះកង ឬម៉ូតូគេចសាលា ហើយ ទៅចូលលេងល្បែងហ្គេមមួយកន្លែងទៀតដែលមានទីតាំងខាងក្រោយស្ថានីយប៉ុស្តិ៍ទួទស្សន៍ លេខ១០ឯណោះ។

ប្រភពពីអាណាព្យាបាលទាំងនោះបានត្អូញត្អែររៀបរាប់ទៀតថា គាប់ជាពេលខ្លះកូនៗរបស់គាត់ឈ្លក់វង្វេងនិង ល្បែងហ្គេមអ៊ីនធឺណេតនោះរហូតដល់មិនទៅហូបបាយនៅផ្ទះ ទៀតផង។ ហើយពេលខ្លះទៀតរហូតដល់ គាត់ទ្រាំអត់មិនបានពួកគាត់ជាអាណាព្យាបាលក៏ទៅអូសដៃកូនហើយវាយ ប្រដៅនៅទីនោះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ផ្ទះបើកល្បែងហ្គេមអ៊ីនធឺណេតទាំងពីរកន្លែង នោះគឺសមត្ថកិច្ចពិបាកក្នុងការចូលត្រួតពិនិត្យនូវបចេ្ចកវិទ្យាដ៏ ទំនើបនេះ ពីព្រោះពេលសមត្ថកិច្ចចុះត្រួត ពិនិត្យម្តងៗ គឺផ្ទះបើកល្បែងហ្គេមអ៊ីនធឺណេតនីមួយៗ សុទ្ធសឹងតែមានច្បាប់អនុញាតិត្រឹមត្រូវពីមន្ទីរ ប្រៃសនី យ៍និង ទូរគមនាគន៍ខេត្តពោធិ៍សាត់។ ដូច្នេះ សមត្ថកិច្ចមូលដ្ឋានបានត្រឹមតែពិនិត្យច្បាប់ទម្លាប់ របស់មន្ទីរជំនាញ តែប៉ុណ្ណោះរាល់ការងារត្រួតពិនិត្យបច្ចេកទេសលុះណាតែមន្ទីរជំនាញមានការចូលរួមទើបប្រតិបត្តិការងារធ្វើ ទៅបានជោគជ័យ។

ជាមួយគ្នានេះផងដែរអាណាព្យាបាលសិស្សជាច្រើនក៏បានធ្វើការសំណូមពរមកលោកប្រធានមន្ទីរជំនាញសុំឲ្យ មានការចាត់មន្ត្រីជំនាញរបស់ខ្លួនសហការជាមួយនិងនគរបាលមូលដ្ឋានដើម្បីត្រួតពិនិត្យ បចេ្ចកទេស និងរូបភាពផ្សេងៗ ដែលកំពុងផ្ទុះក្នុងហ្គេមទាំងនោះឲ្យបានជាប្រចាំ ផង ដើម្បីចៀសវាងនូវរូបភាពមិន ប្រក្រតីណាមួយដែលនំាឲ្យប៉ះពាល់ដល់វប្បធម៌ និងអរិយធម៌ខ្មែរ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]