យោងទៅតាម ការសិក្សាស្រាវជ្រាវ និងការធ្វើពិសោធន៍ ជាច្រើន បានបង្ហាញ អោយឃើញថា ស្រ្តី មានភាពវ័យឆ្លាតជាងបុរស។

អ្នកចិត្តវិទូ James Flynn បានបង្ហាញអោយឃើញ នូវភស្តុតាងថ្មីៗ មួយចំនួន ដែលក្នុងនោះ មានការវាស់ស្ទង់ភាពវ័យឆ្លាត (IQ Test) ដែលបញ្ជាក់ថា ស្រ្តីឆ្លាតជាងបុរស ព្រោះពិន្ទុរបស់ស្រ្តី បានកើនឡើង ដល់កំពូល ខណៈដែល កាលពី១០០ឆ្នាំមុន ស្រ្តីនៅពីក្រោយបុរសដល់ទៅ ៥ពិន្ទុ។

មូលហេតុនៃការកើនឡើង ភាពវ័យឆ្លាតនេះ គឺប្រហែលមកពី ស្រ្តី អាចបំពេញការងារ បានច្រើនមុខ នៅក្នុងពេលតែមួយ ហើយនៅយុគៈសម័យថ្មី ស្រ្តីបាន អភិវឌ្ឍ ខ្លួនអោយចូលក្នុងសង្គមទំនើប ដូចបុរសដែរ ដូច្នេះ ទាំងការងារក្នុងផ្ទះ ទាំងគ្រួសារ ទាំងការងារខាងក្រៅផ្សេងៗ ស្រ្តីមានភាពឆ្លាតវ័យ និងដោះស្រាយបានដោយមានប្រសិទ្ធិភាព។

តើប្រិយមិត្តយល់ថា ស្រ្តីពិតជាឆ្លាតជាង បុរសមែនដែរឬទេ?


ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]