ខេត្ត​បន្ទាយមានជ័យ ៖ ឪពុកតិរច្ឆាន​​មាន​សារជាតិ​ជា​ត្រី​ឆ្តោ​ស៊ី​កូន​​ឯង ទី​បំផុត​ត្រូវ​បាន​​បែក​ការណ៍​បន្ទាប់​ពី​ម្តាយ​ធំ​ក្មេង​ស្រី​រង​គ្រោះ​​បាន​ដឹក​ដៃ​ក្មួយ​ស្រី​ទៅប្តឹង​សមត្ថ​កិច្ច​នគរ​បាល​​ស្រុក​មង្គល​បុរី ​កាល​ពី​វេលា​ម៉ោង​​៦​ល្ងាច​​​​ ថ្ងៃទី​២១ មេសា ២០១២ ​ដើម្បីចាប់​ខ្លួន​បុរស​ជា​ឪពុកតិរច្ឆាន​​រូប​នោះ​យក​ទៅ​ញាត់​គុក​ពីបទ​រំលោភ​​សេព​សន្ថវៈ​​កូន​ស្រី​បង្កើត​របស់​ខ្លួន ។

​លោក​វរសេនីយ៍​ត្រី យ៉ត សុផល អធិ​ការ​នគរបាល​​ស្រុក​​មង្គល​បុរី បាន​ឱ្យ​ដឹងថា ​ជនជាប់​ចោទ​ជា​ឪពុក​​ចាប់​រំលោភ​​កូន​ស្រី​បង្កើត​ឈ្មោះ​ប៉ែន សៀក ហៅ​ណាំ​ សៀក ​អាយុ​៤១​ឆ្នាំ ​​មាន​ទី​លំនៅ​​សង្កាត់​សាលា​ក្រៅ ​​ក្រុង​ប៉ៃលិន ​ឯ​ក្មេង​ស្រី​រងគ្រោះ​ជា​កូន​មានអាយុ​ទើបតែ​១៤​ឆ្នាំ​ប៉ុណ្ណោះ។ ​តាម​សម្តីរបស់​ស្ត្រីជា​ម្តាយ​ធំ​ក្មេង​​ស្រី​​រង​គ្រោះ​បាន​និយា​យ​ប្រាប់ថា ​​ដោយ​ក្មួយស្រី​មិន​អាច​រស់​នៅ​​ជា​មួយ​​ឪពុក​​តិរច្ឆាន​នេះ​បាន​ ​នាង​​ក៏​​លួច​​រត់​មក​ផ្ទះ​របស់​គាត់​នៅឃុំ​បន្ទាយ​នាង ស្រុក​​មង្គល​បុរី ​កាលពី​ថ្ងៃ​​ទី​២០ មេសា ២០១២។ ពេល​នោះ​​នាង​​បាន​និយាយ​ប្រាប់​ថា ​ឪពុក​តណ្ហា​ក្រាស់​ឈ្មោះ​​ប៉ែន ​សៀក ហៅណាំ​សៀក តែង​តែ​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​​ជា​​ច្រើន​លើក ខណៈ​​ម្តាយ​នាង​មិន​នៅ​ផ្ទះ។ ពេល​ចាប់រំលោភ​ម្តងៗឪពុក​តិរច្ឆាន​​តែង​តែ​គំរាម​កំហែង​មិន​ឱ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]