ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេមិន ស្គាល់អត្តសញ្ញាណបានសន្លប់ បាត់ស្មារតី កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ខណៈដែលស្ត្រីរងគ្រោះរូបនេះ កំពុងជិះជណ្តើរយន្តនៅក្នុងអាគារ កាណាឌីយ៉ា ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅពេលមានករណីដាច់ភ្លើង ដែលនាំឲ្យគាំងជណ្តើរយន្ត ។

យោងតាមសេចក្តីរាយការណ៍ មួយបានឲ្យដឹងថា ខណៈដែលជនរងគ្រោះកំពុងជិះនៅក្នុងជណ្តើរយន្ត នៃអាគារ កាណាឌីយ៉ា ស្រាប់តែពេលនោះ ភ្លើងដាច់នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នំា២០១៣ ក៏ធ្វើឲ្យ ជណ្តើរយន្តគាំង ហើយនៅពេលនោះស្ត្រីរងគ្រោះ ដែលស្ថិតនៅក្នុងបន្ទប់ នៃជណ្តើរយន្តសន្លប់ស្តូកស្តឹងតែម្តង។

សេចក្តីរាយការណ៍បានបន្តថា ក្រោយពីទទួលបាន ព័ត៌មានខាងលើនេះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ កាល់ម៉ែត បានទៅដឹកជនគ្រោះភ្លាមៗ ទៅកាន់មន្ទីរពេទ្យ៕

ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]