បន្ទាយមានជ័យ ៖ ពលរដ្ឋរងគ្រោះម្នាក់កំពុងពរក្មួយស្រី បញ្ចុកនំអាយុ ១ខួប ក្នុងផ្ទះ ត្រូវរន្ទះបាញ់ ដើមឈើ ក្បែរផ្ទះ ឆ្លងមកត្រូវ បណ្តាលឲ្យស្លាប់មួយរំពេច ចំណែកក្មួយស្រីវិញគ្រាន់តែឆេះសក់ បន្តិចប៉ុណ្ណោះ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៣ និង ១៥នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ នៅចំណុច ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកម៉ាឡៃ បានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ នេះថា បុរសរង គ្រោះ មានឈ្មោះសុខ បូរ៉ា អាយុ ៣១ ឆ្នាំ មានប្រពន្ធឈ្មោះ ឆៃ ណាន អាយុ ៣៣ ឆ្នាំ គ្រួសារប្រកបមុខរបរ ធ្វើចំការ រស់នៅភូមិឃុំកើតហេតុ ខាងលើ ។

សាក្សីរស់នៅក្បែរផ្ទះ ជនរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ គឺមានផ្គរ ភ្លៀងលាយជាមួយ នឹងរន្ទះ បន្ទាប់ស្រាប់តែមានរន្ទះបាញ់ដើមក្រដាស AA នៅចម្ងាយពី ផ្ទះជនរងគ្រោះប្រហែល ៤០ ម៉ែត្រ ស្រាប់ តែរន្ទះបន្តឆ្លង ទៅបាញ់សសរក្រឡោង ហើយ បែកព្រីភ្លើង ត្រូវចំជនរងគ្រោះ ដែលឈរពរក្មួយបញ្ចុកនំ នៅក្បែរ នោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រីឯក្មួយស្រីវិញ គ្រាន់តែឆេះសក់ ប៉ុណ្ណោះ មិនបណ្តាលឲ្យរបួស រឺស្លាប់បាត់បង់ជីវិតឡើយ ។

បច្ចុប្បន្នសព ត្រូវបានសាច់ញាតិ រៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន ៕

         

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]