ប្រុសក្បត់ស្រីមិនស្មោះ ពិតជារឿងជៀសមិនផុត ក្នុងយុគសម័យនេះ។ តើការស្គាល់គ្នាដោយងាយស្រួល តាមរយៈ Facebook អាចឲ្យនារី និងបុរស យល់ចិត្តគ្នាបានស៊ីជំរៅឬទេ? នារីច្រើនតែចាត់ទុកការបែកបាក់នេះ ជាដើមចមនៃភាគីបុរស មិនខុសពីពាក្យថា “ទឹកហូរមិនចេះហត់ ប្រុសស្បថកុំឲ្យជឿ”។

តោងដឹងថាសេ្នហានៃគ្រាដំបូង ដែលមានរស់ជាតិផ្អែមល្ហែមប៉ុនណានោះ ការព្រាត់ប្រាស់ក៏មានភាពជូរចត់យ៉ាងនោះដែរ។

ថ្ងៃនេះ ខ្មែរឡូត សូមលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា “How Would You Say?” ដើម្បីបំភ្លឺដល់ការចោទដាក់គ្នា មិនចេះចប់មិនចេះហើយរវាងបុរស និងនារី។

បទនេះមានអត្ថន័យដូចខាងក្រោម៖

អូនមិនភ្លេចអ្វីដែលបងបានបំភ្លេចអូន…

សូម្បីតែឈ្មោះអូន ក៏បងហៅខុសដែរ…

បងសន្យាថាពីរថ្ងៃទៀតមករកអូន…

គ្រាន់តែចាំជាងមួយឆ្នាំ…

តើដឹងរស់ជាតិនៃការទន្ទឹងផ្លូវ អន្ទះសារយ៉ាងណាទេ…?

នេះបញ្ជាក់ថាក្នុងចិត្តបងគ្មានរូបអូនបន្តិចសោះ…

តើនៅមានពាក្យអ្វីដែលត្រូវនិយាយទៀត…?

ណ្ហើយចុះបើអស់និស្ស័យ សូមប្រគល់បេះដូងឲ្យអូនវិញ…

ខាងក្រោមនេះគឺជាវីដេអូចម្រៀង ដែលច្រៀងជាភាសាចិន និងខ្មែរ ដូច្នេះសូមទស្សនាទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]