រាជធានីភ្នំពេញ ៖ ជនសង្ស័យចោរឆក់ ២នាក់ ត្រូវប៉ូលិសចរាចរឃាត់ខ្លួន ខណៈពួកគេធ្វើសកម្មភាព ឆក់កាបូបនិស្សិតស្រីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួន ជួបប៉ូលិសចរាចរស្ទាក់ឃាត់ បណ្តាលឱ្យដួលម៉ូតូ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៣ សីហា ២០១៣ នៅតាមផ្លូវ៥៩៨ កែងផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះទេព សុណា ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស ស្នាក់ផ្ទះលេខ៦៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះអ៊ឹម យ៉ូន ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅម្តុំអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកម្ចាស់កាបូបឈ្មោះមឿន ម៉ាល័យ ភេទស្រី ជានិស្សិត ស្នាក់នៅផ្ទះលេខ៧៧អឺសូន្យ ផ្លូវ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៣ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BU-1294 និងកាបូបរបស់និស្សិតស្រីប្រគល់ឱ្យម្ចាស់គេវិញ ៕





បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]