ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ ជាសន្តិសុខឯកជន ដើរផ្លូវត្រូវរថយន្តកូរ៉េមួយគ្រឿង បុកបណ្តាល ឲ្យរងរបួស ធ្ងន់សន្លប់ឈឹង នៅនឹងកន្លែងត្រូវបានគេដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានី លុះព្រឹកឡើងត្រូវគ្រួសារ ជនរងគ្រោះចូលមកដោះស្រាយគ្នា ដោយអ្នកបើកបររថយន្ត ព្រមចេញថ្លៃព្យាបាលដល់ក្រុមគ្រួសារជន រងគ្រោះ ចំនួន៦០០ដុល្លារ ករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងមុខផ្សារជម្ពួវន័ មុខភូមិជម្ពួវ័ន សង្កាត់ចោមចៅ ខណ្ទពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ុំ មានអាយុ៣៥ឆ្នាំ ជាសន្តិសុខ ROYAL Security ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់កើតហេតុខាងលើ រងរបួសក្បាលនិងខ្លួន ចំណែកឯរថយន្តម៉ាកហ៊ីយ៉ានដាយ ប្រភេទ១តោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1K-7334 ដឹកកម្មកររោងចក្រ។

តាមប្រភពព័ត៌មាន ពីសម្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តមួយគ្រឿងធ្វើដំណើរ ក្នុងទិសដៅ ពីលិចទៅកើតដល់កន្លែងកើតហេតុ ស្រាប់តែបុរសរងគ្រោះធ្វើដំណើរឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ក្នុង ស្ថានភាពស្រវឹង ពេលនោះធ្វើឲ្យអ្នកបើកបរ រថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅកៀរជនរងគ្រោះ ប៉ះចំកញ្ចក់ ខាងស្តាំបណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសបែកក្បាល សន្លប់ឈឹងនៅនឹងកន្លែង ។ ភ្លាមៗនគរបាលបានចុះទៅដល់ជួយធ្វើអន្តរាគមន៍ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ ៧០ដឹកយកទៅកាន់មន្ទីរព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃដើម្បីជួយសង្រ្គោះអាយុជីវិតបន្ទាន់ ចំណែក រថយន្តត្រូវបាននគរបាលយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ។

ប្រភពព័ត៌មានបានបន្តថា លុះព្រឹកឡើងសាច់ញាតិរបស់ជនរងគ្រោះ បានមកដោះស្រាយគ្នា ជាមួយក្រុមគ្រួសារ អ្នកបើកបររថយន្តដោយមានការសម្រុះសម្រួលពីនគរបាលឃើញថា អ្នកបើកបររថយន្តព្រមជួយចេញថ្លៃ ព្យា បាលដល់ជនរងគ្រោះចំនួន ៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕ 





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]