កាលពីប៉ុន្មានម៉ោងមុននេះ រថយន្តដឹកភ្ញៀវទេសចរណ៍ សរុបចំនួន ៤៩ នាក់ បានក្រឡាប់ធ្លាក់ ចូលជ្រោះជ្រៅមួយ ជម្រៅ ជិត ៦០ម៉ែត្រ នៅតំបន់ភ្នំ ហ្គិនធីន ប្រទេស ម៉ាឡេស៊ី បណ្តាលឲ្យមាន មនុស្សយ៉ាងតិច ៣៣នាក់បានស្លាប់ និងរងរបួសធ្ងន់ មួយចំនួនធំ។

ក្រោយហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ ក្រុមគ្រូពេទ្យ និង ឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង បានប្រតិបត្តិការ ជួយសង្គ្រោះ ប៉ុន្តែដោយសារតែ ជ្រោះនោះមាន ជម្រៅជ្រៅ ជាហេតុបណ្តាលឲ្យមាន ឧបសគ្គច្រើន។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងពី មូលហេតុ ដែលបណ្តាលឲ្យ រថយន្តក្រឡាប់ធ្លាក់ជ្រោះ នៅឡើងទេ ដោយសារ តៃកុងឡាន ប្រហែលជា បាត់បង់ជីវិត បាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា តំបន់ភ្នំហ្គិនធីន នៅប្រទេសម៉ាឡេស៊ីនេះ គឺជាតំបន់ ទេសចរណ៍ដ៏ចំបងមួយ ដែលទាក់ទាញ ទាំងភ្ញៀវជាតិ និង ទេសចរណ៍អន្តរជាតិ ជាច្រើន មកលេងតំបន់នេះ ក្នុងមួយឆ្នាំៗ។

ទោះជាយ៉ាងណាក៏ដោយ ខ្មែរឡូតសូមអំពាវនាវឲ្យ អ្នកបើកបរយានយន្តទាំងអស់ មេត្តាប្រយ័ត្នប្រយែង ពេលកំពុងបើកបរ ព្រោះគ្រោះថ្នាក់ ចរចរណ៍ អាចកើតឡើង តែមួយប៉ព្រិចភ្នែក និង អាចបណ្តាលឲ្យ បាត់បង់អាយុជីវិត ផ្ទាល់ខ្លួន និងអ្នកដទៃផងដែរ។




ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]