ភោជនីយដ្ឋាន បំរើអាហារពេលល្ងាច មួយកន្លែង  មានទីតាំងស្ថិតនៅក្នុងតំបន់ Vacone នៃប្រទេស អ៊ីតាលី មានតែតុមួយ និង កៅអីអង្គុយចំនួន ២ សំរាប់ភ្ញៀវរបស់ខ្លួន ប៉ុណ្ណោះ។

Solo Per Due ជាឈ្មោះ របស់ភោជនីយដ្ឋានអ៊ីតាលី បែបឯកជន មួយនេះ ហើយវាត្រូវបាន គេស្គាល់ថាជា ភោជនីយដ្ឋាន មានទំហំតូចជាងគេបំផុត នៅលើពិភពលោក ដោយបើកទទួលភ្ញៀវ តែ២នាក់ប៉ុណ្ណោះ ក្នុងមួយពេល។ យ៉ាងណាមិញ វាបានក្លាយជាទីកន្លែង ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី លើពិភពលោក ផងដែរ ហើយជាពិសេស ភ្ញៀវដែលមកកាន់ទីនោះ សុទ្ធសឹងតែជាគូស្នេហ៍ តែម្តង។ ក្នុងនោះដែរ ភោជនីយដ្ឋាននេះ មិនមានការតម្រង់ជួរ រង់ចាំវេណ អ្វីនោះទេ ប៉ុន្តែ ភ្ញៀវដែលមានបំណង ចង់មកទទួលទាន អាហារពេលល្ងាច ដ៏រ៉ូមែនទិច នេះ ត្រូវតែកក់ទុក អោយបានជាមុន ហើយថ្ងៃដែលមិនងាយនឹង កក់បាននោះ គឺ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់តែម្តង។

សំរាប់តម្លៃវិញ គឺក្នុងម្នាក់ ២៥០អ៊ឺរ៉ូ ឬ ៣៣៥ ដុល្លារអាមេរិក (មិនរាប់បញ្ចូលស្រា) ហើយអ្វីដែលពិសេស ដែលភ្ញៀវនឹងទទួលបាន ពីភោជនីយដ្ឋានមួយនេះ គឺការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ចុងភៅ និង បុគ្គលិកបំរើ ចំពោះភ្ញៀវរបស់ខ្លួន ដែលវាជាបទពិសោធន៍ ទទួលទានអាហារពេលល្ងាច ដ៏ពិសេស និង មានមួយតែមួយគត់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]