ថ្មីៗនេះ នៅសហរដ្ឋអាមេរិក បុរសជនជាតិ អូស្ត្រាលីម្នាក់ ឈ្មោះ Christopher Lane ជាអ្នកលេង Baseball ត្រូវបានក្មេងស្ទាវ ចំនួន បីនាក់ បាញ់សម្លាប់នៅ រដ្ឋ Oklahoma សហរដ្ឋអាមេរិក ដើម្បីកំសាន្ត អារម្មណ៍ បំបាត់ការអផ្សុក។

ក្មេងទំនើងទាំងបីនោះ មានឈ្មោះ Chancey Luna អាយុ ១៦ឆ្នាំ និង James Edwards អាយុ ១៥ ឆ្នាំ ត្រូវជាប់ចោទពីបទ មនុស្សឃាត ឯម្នាក់ទៀត មានឈ្មោះ Michael Dewayne Jones អាយុ ១៧ ឆ្នាំ ត្រូវជាប់ចោទពីបទ ផ្សំគំនិត។ ពួកគេបានសារភាពថា មកពីពួកគេមានអារម្មណ៍អផ្សុកពេក ទើបជ្រើសរើស Lane ធ្វើជាផ្ទាំងស៊ីប ដោយបាញ់ប្រហារ ពីក្រោយខ្នង ពេលគាត់កំពុងដើរលេង នៅតាមផ្លូវមួយ ក្នុងរដ្ឋ Oklahoma។

គួរបញ្ជាក់ផងដែរថា Christopher Lane ជានិស្សិតអាហារូបករណ៍ ផ្នែក Baseball ដែលបានមកវឹកវ៉ឺន នៅមហាវិទ្យល័យ East Central ក្នុងភាគខាងជើង រដ្ឋ Oklahoma ហើយ ការបាញ់សម្លាប់ មនុស្សលេងនេះ កំពុងចោទជាបញ្ហាចំបង ដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់ អាវុធដោយសេរី ក្នុងប្រទេសនេះ។



                           James Edwards

                           Chancey Luna

                            Michael Jones




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុការណ៍បាញ់សម្លាប់នេះ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]