ភ្នំពេញ៖  អតីតតារាចម្រៀង ក្នុងផលិតកម្ម រ៉ុក កញ្ញា សួស វីហ្សា ក្រោយពីបានវេចបង្វេត ចូលខ្លួនជ្រក ក្រោមដំផលិតកម្ម រស្មីហង្សមាស រហូតមកដល់ ពេលនេះ ត្រូវបានទស្សនិកជន មើលឃើញថា នាងហាក់កំពុង មានយីអ៊ុនខ្ពស់ និងឡើងកូដជាខ្លាំង ព្រោះមានការ គាំទ្រពីសំណាក់ បងប្អូនទាំងក្នុងស្រុក និងក្រៅស្រុក។

ថ្វីដ្បិតថា កញ្ញា សួស វីហ្សា ជាតារាចម្រៀង ចំណូលថ្មី របស់ផលិតកម្ម រស្មីហង្សមាស ក៏ដោយ ប៉ុន្តែដោយសារនាង មានរូបសម្រស់ ស្រស់ស្អាត ថែមទាំងនៅក្មេង ចូលចិត្តលេងខ្លួន បែបយុវវ័យនោះ ទើបធ្វើឲ្យ តារាស្រីរូបនេះ ឆក់ទាញបានការគាំទ្រ និង ប្រជាប្រិយភាព យ៉ាងលឿន ពីមហាជន គ្រប់ស្រទាប់វណ្ណៈ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក៏មានលេចឮព័ត៌មាន ថា សួស វីហ្សា ត្រូវបានឧកញ៉ា ជំនួញម្នាក់ ស្រឡាញ់ពេញចិត្ត កំពុង តាមសុំស្នេហ៍នាង យ៉ាងប្រកិត...។

ប្រភពខាងលើ បានបន្តថា បុរសដែលមានងារ ជាឧកញ៉ាខាងលើនេះ បានតាមស្រលាញ់ កញ្ញា សួស វីហ្សា ជាយូរខែណាស់មកហើយ។ ម្យ៉ាងទៀត លោកឧកញ៉ាម្នាក់នេះ ក៏បានពេញចិត្ត កញ្ញា សួស វីហ្សា ខ្លាំងណាស់ដែរ រហូតដល់ពេលខ្លះ មានបំណងចង់ទិញ របស់មានតម្លៃជាច្រើន ឱ្យទៅនាង ជាកាដូផ្គាប់ចិត្ត ទៀតផង។

ជុំវិញការលេចសញ្ញាស្នេហាថ្មី ពាក់ព័ន្ធជាមួយបុរស មានងារជាឧកញ៉ានេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងសុំការបំភ្លឺ ពីកញ្ញា សួស វីហ្សា បាននៅឡើយទេ នៅរសៀលថ្ងៃ ទី២០ ខែ សីហា ឆ្នាំ២០១៣នេះ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាច ទំនាក់ទំនងបាន។ ដូច្នេះ LookingTODAY រងចាំស្វាគមន៍ជានិច្ច ចំពោះវត្តមាន នៃចេញមុខមកបកស្រាយ ពីសំណាក់ កញ្ញា សួស វីហ្សា នៅពេលក្រោយ។

កញ្ញា សួស វីហ្សា ជាតារាចម្រៀងសំនៀងស្រទន់ ដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន និងស្រទាប់យុវវ័យ តាមរយៈបទ "កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន" របស់ផលិតកម្ម រស្មីហង្សមាស។ សួស វីហ្សា ដំបូងឡើយ នាងគឺជាតារាចម្រៀងក្នុងផលិតកម្ម រ៉ុក។ ប៉ុន្តែក្រោយមក ដោយសារតែ ផលិតកម្មរ៉ុក បានបិទទ្វារ ទើបធ្វើឲ្យនាង រសាត់ខ្លួនមកជ្រកក្រោម ដំបូលផលិតកម្ម ហង្សមាស ដល់សព្វថ្ងៃនេះ។

សូមរំឭកថា កញ្ញា សួស វីហ្សា ធ្លាប់បានពើបប្រទះ នូវចំណងស្នេហា បែកបាក់ម្ដងរួចមកហើយ កាលពីនាងជ្រកក្រោម ផលិតកម្ម រ៉ុក និងកាលពីមិនទាន់ មានឈ្មោះល្បីក្នុងអាជីពសិល្បៈ ដោយគូស្នេហ៍វ័យក្មេង មួយចំអិនកំពិសរបស់នាង ត្រូវបានគេដឹង យ៉ាងប្រាកដថា ជាតារាចម្រៀង មាស សាឡី ។ ការបែកគ្នាគ្មានថ្ងៃ ជួបរហូតមកដល់ពេលនេះ ត្រូវបានប្រភពពីមិត្តភក្តិ ដែលនៅក្បែរ អ្នកទាំងពីរ បង្ហើបថា គឺមកពីកញ្ញា សួស វីហ្សា ជាអ្នកដើរចេញមុន ទុកឲ្យលោក មាស សាឡី ខួចចិត្តអាឡោះអាល័យ គ្រាំគ្រាជាពន់ពេក ។ ម្យ៉ាងទៀត បើនិយាយជាភាសា ស្នេហាស្រួលស្ដាប់ គឺ សួស វីហ្សា ជាអ្នកក្បត់ស្នេហ៍ មួយនេះ៕









ដោយ៖ Looking TODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា