ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល ១ បានកើតឡើង ខណៈដែលជនសង្ស័យ ចំនួន ២ នាក់ ជិះម៉ូតូសេ ១២៥ មួយគ្រឿង មកឈប់នៅចំណុចផ្លូវលេខ៩៧ ជិតអធិការ ដ្ឋាននគរបាល ខណ្ឌចំការមន ហើយពួកគេបានធ្វើ សកម្មភាព យកដុំថ្មគប់ កញ្ជាក់ ផ្ទះប្រជាពលរដ្ឋ រហូតផ្អើលដល់នគរបាលមូលដ្ឋានប៉ុស្តីផ្សារដើមថ្កូវ ចុះមកអន្ត រាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ នឹងឃាត់ខ្លួនជនសង្ស័យទាំងនេះយកទៅកាន់ ទីស្នាក់ការប៉ុស្តិ៍ដើម្បី បន្តការសាកសួរ ។

ហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ៩៧ នៅខាងជើងអធិការ ដ្ឋាននគរបាល ខណ្ឌចំការមន ជាង១០ ម៉ែត្រ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតមាន ហេតុការណ៍នេះគឺសាក្សីបានឃើញជនសង្ស័យចំនួន ២ នាក់ បានជិះម៉ូតូ ១គ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O 9925 ជិះមកឈប់ នៅកន្លែងកើតហេតុ រួចមួយសន្ទុះទំនងពួកគេបែកថ្នាំ ខ្លាំងពេក បានរើសយកដុំថ្ម ទៅគប់ផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល ស្រែកឆោឡោ រហូទដឹងដល់នគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ ដែលកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ ដោយក្រុមជន សង្ស័យបានធ្វើយកដុំឥដ្ឋគប់មកលើសមត្ថកិច្ចមូលដ្ឋានទៀត រត់ពួកគេព្យាយាមជិះម៉ូតូរត់គេចខ្លួនដែរ ប៉ុន្តែ ត្រូវ នគរបាលដេញព័ទ្ធចាប់វាយខ្នោះ ពួកគេ យកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីបន្តធ្វើការសាក សួរ ។

គួរបញ្ជាក់ថា នៅកន្លែងកើតហេតុជនសង្ស័យម្តង ធ្វើឆ្តួតម្តងទៅជា នឹងបានរើសដុំថ្មគប់ ក្រុមអ្នកកាសែត នឹងទូរទស្សន៍ រួមជាមួយសមត្ថកិច្ច ផ្អើលរត់ជាន់គ្នា ប៉ុន្តែពុំបណ្តាលឲ្យនរណាម្នាក់ ត្រូវរងរបួសនោះទេ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រកែកថាពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីទៀត ហេតុអ្វីឃាត់ខ្លួន ពួកគេ។ សមត្ថកិច្ចមូលដ្ឋាននៅមិនហ៊ានបញ្ជក់ថា រឿងខាងលើនេះពាក់ព័ន្ធ នឹងករណីអ្វីឲ្យច្បាស់ទេ ប៉ុន្តែគ្រាន់តែសមត្ថ កិច្ចបង្ហើបថា អាចជនសង្ស័យទាំង ២ នាក់ជាមនុស្សញៀនថ្នាំ ហើយថ្ងៃនេះទំនងពួកគេញៀនថ្នាំច្រើនពេក ធ្វើឲ្យវវេងស្មារតី មកធ្វើសកម្មភាពបែបនេះតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅ ឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមន រង់ចាំដោះស្រាយ បន្តសាកសួរ នឹងកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមផ្លូវច្បាប់ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]