កំពង់ចាម ៖ មនុស្ស ៣នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ ដោយសាររថយន្តកុងតឺន័រ បុកជាមួយ រថយន្តដឹកត្រី ហើយជ្រុលទៅបុកអ្នកជិះម៉ូតូ កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ នៅតាម បណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីនគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថា បុរសរងគ្រោះស្លាប់ ទី១-ឈ្មោះ ឆេង លឿន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអង្កួញដី ឃុំក្រឡា ស្រុកកំពង់សៀម ទី២-ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅ ភូមិត្រើង ឃុំខែលជ័យ ស្រុកកំពង់សៀម ទី៣-ឈ្មោះ ហេង ស៊ីមុយ ភេទប្រុស អាយុ២៦ឆ្នាំ

មានទីលំនៅ ឃុំស្ពឺ ស្រុកចម្ការលើ ។ ដោយឡែកអ្នករងរបួសធ្ងន់ មាន៣នាក់ ទី១-ឈ្មោះ សួង សុផល ភេទប្រុស អាយុ ២៦ឆ្នាំ ទី២-ឈ្មោះ ប្រាក់ វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ និងទី៣-ឈ្មោះ ប្រាក់ វណ្ណៈ ភេទប្រុស អាយុ ១៥ឆ្នាំ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឡើងដោយរថយន្តសណ្តោងកុងតឺន័រ បើកពីលិច ទៅកើត (ពីទីរួមខេត្តកំពង់ចាមឆ្ពោះទៅខាងភ្នំពេញ) ក្នុងខណៈកំពុងបើកស្របទិសគ្នា រថយន្តកុងតឺន័រ បានបុករថយន្ត ដឹកត្រីពីក្រោយ យ៉ាងពេញទំហឹង ហើយជាមួយគ្នានោះ រថយន្តដឹកត្រីបានជ្រុលទៅបុកអ្នកជិះម៉ូតូ នៅខាងមុខបន្តទៀត បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសដូចខាងលើនោះ។

ប្រភពដដែលបានបន្តថា រថយន្តកុងតឺន័រ ក្រោយពីបានបុករថយន្តដឹកត្រីរួច បានរេចង្កូតក្រឡាប់ក្នុងទឹកស្រែ។ ហើយ ករណីដដែលនេះ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីរថយន្តកុងតឺន័រ បើកបរក្នុងល្បឿនហួសកំណត់ ចំណែក អ្នកបើកបរ មានសភាពស្រវឹងស្រាថែមទៀតផង៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]