ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៧ សីហា ២០១៣ បន្ទាប់ពីដឹកទៅសង្គ្រោះ បានរយៈពេលមួយយប់ ដោយសារសត្វឪម៉ាល់ទិចជាច្រើនមេ ខណៈបុរសរូបនោះ ទៅបោចចំបើងខាងក្រោយផ្ទះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ សីហា ស្ថិតក្នុងភូមិច្រមុះជ្រូក ឃុំជ្រេស ស្រុកកំពង់ត្រឡាច ។

តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ឋបានឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះតូច មឿន អាយុ៣៣ឆ្នាំ មុនពេលកើតហេតុ បន្ទាប់ពីប្តីត្រឡប់ពីភ្ជួរស្រែវិញ បានយកគោទៅចងក្នុងក្រោល ហើយបានដើរទៅក្រោយផ្ទះ ដើម្បីបោចចំបើងពីជន្លង់យកទៅឱ្យគោស៊ី ។

ប្រភពបន្តថា ពេលកំពុងបោចចំបើងនោះ មិនបានដឹងថាក្នុងជន្លង់ចំបើងមានសត្វឪម៉ាល់មកនៅធ្វើសំបុកពីកាលណា នោះទេ ស្រាប់តែពេលនោះសត្វឪម៉ាល់បានផ្អើលចេញមកទិចប្តីគាត់ជាច្រើន មេ បណ្តាលឱ្យរត់មិនរួចក៏ត្រូវសត្វឪម៉ាល់ទិចរហូតដល់សន្លប់នៅក្បែរ ជន្លង់ចំបើងនោះ ដោយពុំមាននរណាដឹងឡើយ សូម្បីតែរូបគាត់ក៏មិនបានដឹងដែរ ។

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]