នេះគឺជាទិដ្ឋភាពដ៏គួរឲ្យរន្ធត់មួយ នៅពេលដែលប៉ូលីសម្នាក់ជួយសង្គ្រោះជីវិត ស្ដ្រីម្នាក់ដែលចង់លោតពីអគារសម្លាប់ខ្លួន ដោយដាក់ខ្នោះដៃម្ខាងនឹងដៃរបស់គាត់ និងខ្នោះដៃម្ខាងទៀតទៅនឹងដៃរបស់ស្រ្ដីរងគ្រោះ ហើយបោះកូនសោរទៅយ៉ាងឆ្ងាយ។

ស្រ្ដីដែលចង់លោតសម្លាប់ខ្លួននោះ បានឡើងទៅកាន់ផ្ទាំងឃោសនាពាណិជ្ជកម្ម ក្នុងទីក្រុង ប៉េកាំង ប្រទេសចិន។ តែសកម្មភាពរបស់នាង ត្រូវបានគេឃើញ និងប្ដឹងប៉ូលីសមកភ្លាមៗ ហើយប៉ូលីសក៏ខំបញ្ចុះបញ្ចូលនាងឲ្យចុះទៅក្រោម។ នៅពេលដែលប៉ូលីសម្នាក់កំពុងតែនិយាយ ប៉ូលីសម្នាក់ទៀតក៏បានយកខ្នោះដៃភ្ជាប់រវាងគាត់ និងស្រ្ដីរងគ្រោះ ដើម្បីធានាថានាង មិនអាចលោតទៅបាន។

យ៉ាងណាមិញ ទោះជាប៉ូលីសធ្វើបែបនេះក៏ដោយ នាងនៅតែចង់សម្លាប់ខ្លួនដ៏៏ដែរ តែការសម្លាប់ខ្លួនរបស់នាងមិនបានសំរេចទេ ព្រោះដៃរបស់នាង នៅជាប់ជាមួយនឹងប៉ូលីសដែលនៅខាងលើ បន្ទាប់មកប៉ូលីសក៏បានយកខ្សែរទាញនាងឡើង ដោយសុវត្ថិភាព។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិធីនៃការជួយសង្គ្រោះរបស់គាត់?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]