អាកាសយានដ្ឋានថ្មីដ៏ទំនើប របស់ប្រទេសឥណ្ឌនេស៊ី “Kuala Namu International Airport” ស្ថិតនៅភាគខាងជើងនៃកោះ Sumatra ដែលទើបតែចាប់បើក កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ កំពុងតែជួបប្រទះនូវបញ្ហា ដែលបណ្តាលមកពីអ្នកដំណើរមួយចំនួន។

យោងតាមសារព័ត៌មាន Kompas របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា អ្នកដំណើរមួយចំនួន បានផ្តុំគ្នាជាក្រុម នៅអាកាសយានដ្ឋានោះ ជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយបានយកម្ហូបអាហារ មកញ៉ាំនៅទីនោះទៀតផង។ ជាមួយគ្នានេះដែរ មានក្មេងៗមួយចំនួនទៀត បានមករត់លេងពាសវាលពាសកាល នៅអាកាសយានដ្ឋាននោះ ហើយរឿងដែលជាបញ្ហាធំនោះ គឺមានមនុស្សមួយចំនួន បានយកអីវ៉ាន់មកដាក់លក់ នៅទីនោះថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នៅខាងក្រៅអាកាសយានដ្ឋាននោះ គឺគ្មានសន្តិសុខយាមកាមឡើយ ដែលជាហេតុបណ្តាលឲ្យមនុស្សមួយចំនួន អាចបង្កបញ្ហាបានយ៉ាងងាយស្រួល។

យ៉ាងណាមិញ បើតាមសម្តីរបស់អ្នកដំណើរមួយចំនួន ដែលបានយកម្ហូបអាហារ ទៅញ៉ាំនៅទីនោះ បានប្រាប់ឲ្យដឹងថា ពួកគេចង់ឃើញយន្តហោះ ហោះទៅលើអាកាស និងចុះមកដី ផ្ទាល់តែម្តង ព្រោះធ្លាប់តែឃើញតាមទូរទស្សន៏ ទើបខំវិចបាយ និងម្ហូបអាហារមកញ៉ាំនៅទីនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?













ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]