ស្របពេលដែលស្ថានភាព នៃវិស័យអចលនទ្រព្យ ក៏ដូចជា ផ្ទះសំបែង កំពុងតែជាបញ្ហាប្រឈមមុខមួយ សំរាប់ប្រជាជន ក្នុងប្រទេសអ៊ីស្រាអែលនោះ ស្រ្តី២នាក់ នៅទីក្រុង Even Yehuda បានរកឃើញដំណោះស្រាយ យ៉ាងប្រសើរ ដោយបានកែឆ្នៃ យានជំនិះសាធារណៈ អោយមកក្លាយទៅជា កន្លែងស្នាក់អាស្រ័យ ដ៏ទាន់សម័យតែម្តង។

ពួកនាងមានឈ្មោះ Tali Shaul និង Hagit Morevski បានក្លាយជាមិត្តភក្តិនឹងគ្នា ក្រោយពីកូនៗ របស់ពួកនាង ក្លាយជាមិត្តភក្តិ លេងជាមួយគ្នារួចមក។ យ៉ាងណាមិញ ដោយសារ ការនិយាយស៊ីសង្វាក់គ្នា និង ចែករំលែកគំនិតផ្សេងៗ ចំពោះគ្នា នោះ ពួកនាងមានបំណង ចង់បង្កើតនូវគំរោង មានភាពឆ្នៃប្រឌិតមួយ និង រួមដៃគ្នាក្នុងមុខជំនួញ ជាយូរមកហើយ ប៉ុន្តែ ទើបតែដល់ពេល ដែលបានអាននូវទស្សនាវដ្តីស្ទាយស្រ្តីមួយ និយាយអំពីដំណោះស្រាយបញ្ហាផ្ទះ រួចមក ទើបពួកនាង បានផុសគំនិតដ៏អស្ចារ្យនេះឡើង តែម្តង។ ក្នុងនោះ ពួកនាង បានធ្វើការផ្លាស់ប្តូរ គ្រឿងក្នុង របស់រថយន្តក្រុងមួយគ្រឿង ទាំងស្រុង ហើយរចនា ផ្លាស់ប្តូរ និង បំពាក់គ្រឿងសង្ហារឹម អោយក្លាយទៅជាផ្ទះ យ៉ាងស្រស់ស្អាត និង គួរអោយចង់រស់នៅ ទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





















ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]