ថ្មីៗនេះសារព័ត៌មានសហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអេផល នឹងដាក់បង្ហាញ ជាសាធារណៈនូវ អាយផេត ហ្វាយស្តើងជាងមុន និងអាយផេតមីនីធូ ជាមួយបច្ចេកវិទ្យា អេក្រង់ថ្មីចុងក្រោយបង្អស់ របស់ខ្លួនក្នុងពេលឆាប់ៗនេះ ពោលគឺ ប្រហែលនៅចុង បីខែឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា អាយផេតហ្វាយ នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិទ្យា អេក្រង់ ទំហំ ៩.៧ អ៊ិន ស្តើងជាងមុន ផ្ទៃកែម បង្រួម តូចជាងមុន ប្រព័ន្ធកាមេរ៉ា ៨ មេហ្កាភិចសែល ហើយអ្វីដែលអស្ចារ្យជាងនេះគឺ សមត្ថភាពផ្ទុក (Storage) អាចនឹងកើនឡើងដល់ ១២៨ ជីហ្កាបៃត៍។ រីឯ អាយផេតមីនីធូ នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិទ្យា អេក្រង់ លក្ខណៈជា ប្រព័ន្ធរេទីន ប្រព័ន្ធកាមេរ៉ា ៨ មេហ្កាភិចសែល និងការតម្លើងសមត្ថភាពប្រើប្រាស់ថ្ម ឲ្យកាន់តែយូរ ប៉ុន្តែ អាយផេតមីនីធូនេះ ប្រហែលជាមានទម្ងន់ធ្ងន់ជាង អាយផេតមីនី។

យ៉ាងណាមិញ គេនៅមិនទាន់អាចសន្និដ្ឋាន កាលបរិច្ឆេទ និងទ្រង់ទ្រាយពិតប្រាកដរបស់ វាទាំងពីរបានទេ ប៉ុន្តែ គេហទំព័រ អន្តរជាតិជាច្រើនបានបង្ហោះ ព្រោងព្រៀតថានឹងអាច លេចរូបរាងក្នុងរយៈ ៣ខែចុងក្រោយឆ្នាំនេះ។






តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]