ហាងកាហ្វេធំៗ ជាច្រើន បានបើករកស៊ី នៅកោះតៃវ៉ាន់ ហេតុនេះហើយ ដើម្បីអាចប្រកួតប្រជែង ជាមួយនឹងហាងកាហ្វេទាំងនោះបាន ហាងកាហ្វេតូចៗ ត្រូវតែមានគំនិតឆ្នៃប្រឌិត ធ្វើយ៉ាងណាអាចទាក់ទាញ ចំណាប់អារម្មណ៍ អតិថិជនបាន។

យ៉ាងណាមិញ ហាងកាហ្វេ Let's caffe នៅកោះតៃវ៉ាន់ បានទទួលការចាប់អារម្មណ៍ ជាខ្លាំង ព្រោះតែហាងកាហ្វេមួយនេះ អាចផ្តល់ ជូនអតិថិជនរបស់ខ្លួន នូវកាហ្វេ ដ៏ឆ្ងាញ់ពិសារ ហើយលើសពីនេះ មានរូបភាពមុខមាត់ របស់អតិថិជនផ្ទាល់ នៅលើនោះតែម្តង។ ក្នុងនោះ អ្វីដែលអតិថិជន ត្រូវធ្វើនោះ គឺបញ្ចូល (Upload) រូបភាពពីក្នុងទូរស័ព្ទដៃ របស់ខ្លួន ចូលទៅក្នុងម៉ាស៊ីនកាហ្វេ នៅទីនោះ ហើយបន្ទាប់ពីនោះមក ម៉ាស៊ីនព្រីនរូប ដែលបញ្ចូលទឹកថ្នាំ អាចទទួលទានបាន នឹងធ្វើបញ្ចេញរូបភាពនោះ ទៅលើពពុះកាហ្វេក្នុងកែវ ជាការស្រេច៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖




ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]